លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

វ៉ាក់សាំងកូវីដ-១៩ ស៉ីណូហ្វាម ចំនួន១លានដូសទៀតដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ: នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន១លានដូសបន្ថែមទៀតដែលកម្ពុជាបញ្ជាទិញពីចិន បានដឹកមកដល់កម្ពុជាហើយដែលនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាទិញពីរដ្ឋាភិបាលចិន។

សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសនៅកម្ពុជាផង សរុបជាង ៦.៣៣លាននាក់ ស្មើនឹងប្រមាណ ៦៣.៣៤% នៃចំនួនប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំង បានចាក់វ៉ាក់សាំងរួចរាល់ កម្ពុជាបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងអាស៊ាន ដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន។

សូមបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជាទទួលបានសរុបចំនួន ១៧,០២៤,០០០ដូស

- ជំនួយពីរដ្ឋាភិបាលចិន (Sinopharm) ចំនួន ២,២០០,០០០ ដូស

- ការបញ្ជាទិញរបស់រាជរដ្ឋាភិបាល (Sinopharm) ៤,០០០,០០០ ដូស

- ជំនួយពីមជ្ឈមណ្ឌល COVAX (CoviShield) ចំនួន ៣២៤,០០០ ដូស

- ការបញ្ជាទិញរបស់រាជរដ្ឋាភិបាល Sinovac ចំនួន ១០,៥០០,០០០ ដូស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក