ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីស្នើពលរដ្ឋឱ្យប្រុងប្រយ័ត្នការបោកប្រាស់តាមតេឡេក្រាម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការបោកប្រាស់តាមប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាម បន្ទាប់ពីមានជនក្លែងបន្លំមួយរូបបានប្រើប្រាស់រូបឧកញ៉ា ឃុន សៀ ព្យាយាមបោកប្រាស់សម្ដេចឱ្យផ្ញើលុយទៅឱ្យគេ។

ក្នុងសារសំឡេងកាលពីយប់ថ្ងៃទី១២ ខែមីនា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាជនព្យាយាមឱ្យសម្ដេចផ្ញើលុយឱ្យតាមធនាគារ ABA ខណៈសម្ដេចបានស៊ើបដឹងថាជនឆបោកនោះកំពុងរស់នៅកោះតៃវ៉ាន់ ប្រទេសចិន។

សម្ដេចតេជោថា៖ «អញ្ចឹងទេខ្ញុំសូមឱ្យបងប្អូនមានការប្រុងប្រយ័ត្នជាមួយនឹងករណីបែបនេះ ប្រហែលជាគេមិនដឹងថាទូរស័ព្ទរបស់ខ្ញុំគឺជាទូរស័ព្ទរបស់នាយករដ្ឋមន្ត្រីទេ។ អញ្ចឹងគ្រប់គ្នាត្រូវតែមានការប្រុងប្រយ័ត្ន»

សម្ដេចតេជោបានបង្ហាញលេខទូរស័ព្ទ និងគណនីបោកប្រាស់នេះផងដែរ។

នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ធ្លាប់ត្រូវជនអនាមិកក្លែងបន្លំឈ្មោះ និងរូបភាពក្នុងចេតនាអាក្រក់កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ពេលនោះសម្ដេចតេជោបានព្រមានអនុវត្តន៍ច្បាប់លើអ្នកអ្នកក្លែងបន្លំនោះ ខណៈសម្ដេចបានបញ្ជាក់ប្រាប់ពលរដ្ឋកុំឱ្យចាញ់បោកនេះផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក