ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីរៀបរាប់សង្ខេបពីប្រវត្តិនៃការជួបគ្នាដំបូងរវាងសម្ដេចនិងព្រះបាទនរោត្ដម សីហនុ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវវីដេអូមួយនៃជំនួបរវាងសម្ដេចនិងសម្ដេចព្រះនរោត្តម សីហនុ ដោយបានបញ្ជាក់ថានេះហើយជាជំនួបដំបូងរវាងសម្ដេចតេជោនិងអតីតព្រះមហាក្សត្រដែលគេនិយមហៅថា «ជំនួបសីហនុ .ហ៊ុន សែន ហ្វែអង់តាដឺណរ័ប្រទេសបារាំងថ្ងៃ២ ធ្នូ១៩៨៧»

សម្ដេចតេជោបានសរសេរនៅលើទំព័រតេឡេក្រាមរបស់សម្ដេចនៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះថានេះជាជំនួបដំបូងរវាងសម្ដេចនិងព្រះនរោត្តមសីហនុ ដែលភាគីម្ខាងៗមាន៣រូបដោយភាគីព្រះនរោត្តម សីហនុ មានព្រះអង្គផ្ទាល់អមដោយសម្តេចម៉ែនិងសម្តេចក្រុមព្រះ ខណៈភាគីសម្ដេចតេជោមានសម្ដេចអមដោយលោក ឌិច មន្ទី និងលោក ចម ប្រសិទ្ធ។

សម្ដេចតេជោបានរៀបរាប់បន្តថាការចរចារលើកដំបូងនោះគឺធ្វើឡើងដល់ទៅ២ថ្ងៃចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៣ ខែធ្នូ ទើបសម្រេចសេចក្ដីប្រកាសរួមមួយដែលចុះហត្ដលេខានៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧។

សម្ដេចតេជោបន្ថែមថា៖ «ជំនួបនិងសេចក្តីថ្លែងការនេះហើយដែលបង្កើតបាននូវមូលដ្ឋានសម្រាប់ការចរចានៃភាគីពាក់ពន្ធ័ទាំងជាតិនិងអន្តរជាតិនិងឈានដល់កិច្ចព្រមព្រៀងប៉ារីស។ មុនចរចានាំគ្នាអង្គុយឲ្យសារព័ត៌មានចូលថតបន្ទាប់មកទើបចាប់ផ្តើមចូលតុចរចាគង់និងអង្គុយទល់មុខគ្នា។ តាមរយះការពន្យល់និងវីដេអូនេះនឹងជួយឲ្យបងប្អូនប្រជាជនយើងអាចយល់បានពីដំណើររឿងប្រវត្តិសាស្ត្រកម្ពុជាដែលអាចជៀសវាងបានពីការយល់ខុសតាមការកុហករបស់មនុស្សខ្លះ»

គួរឱ្យដឹងផងដែរថាជំនួបសម្ដេចព្រះនរោត្តម និងសម្ដេចតេជោជាលើកដំបូងនេះហើយជាការបើកផ្លូវដំបូងបំផុតនៃប្រវត្តិសាស្ត្រកម្ពុជាមុខនឹងឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីស២៣ ខែតុលា ឆ្នាំ១៩៩១៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក