ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ក្បួនដង្ហែតុក្កតាយក្សនៅក្រុងសៀមរាប ទាក់ទាញភ្ញៀវទេសចរច្រើនកុះករ

សៀមរាប៖ ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្ដរជាតិជាច្រើនកុះករ បានចូលរួមអបអរពិធីដង្ហែតុក្កតាយក្ស លើកទី១២ នៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

ក្បួនដង្ហែតុក្កតាយក្សនេះ ត្រូវបានធ្វើឡើងដើម្បីលើកស្ទួយវិស័យសិល្ប: ទេសចរណ៍ វិស័យអប់រំ វប្បធម៌ និងបរិស្ថាន។ ពិធីដង្ហែតុក្កតាយក្សលើកនេះធ្វើឡើងក្រោមប្រធានបទ «ខ្មែរក្លាហាន» ពីចំណុចមុខវត្ដដំណាក់ កាត់តាមបណ្ដោយផ្លូវដឹងស្ទឹងសៀមរាប និងផ្លូវសំខាន់ៗ មួយចំនួនទៀត ឆ្ពោះទៅកាន់សួនច្បារព្រះរាជដំណាក់ក្រុង ក្រោយខកខានធ្វើអស់រយៈពេល ២ឆ្នាំដោយសារវិបត្តិកូវីដ-១៩។

អ្នករៀបចំកម្មវិធីកុក្កតាយក្ស លោក អ៊ុន សាវ៉ាន់ បានបញ្ជាក់ថា តុក្កតាយក្សទាំងនេះ គឺធ្វើឡើងដោយកុមារា កុមារី មកពីអង្គការ និងសិស្សានុសិស្សនៅសាលាបឋមសិក្សា ក្នុងស្រុកចំនួន ២កន្លែង៕

អត្ថបទ និងរូបភាព លោកបូសាវី និងលោកយូ វង្ស

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក