ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មកស្គាល់អ្នកដែលនាយករដ្ឋមន្ត្រីទាត់បាល់ត្រូវកាលពីឆ្នាំ២០១៦

ភ្នំពេញ៖ វីដេអូនៃការទាត់បាល់របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៦ ត្រូវអ្នកថតវីដេអូម្នាក់ចំកណ្ដាលភ្លៅ បានផ្ទុះការចាប់អារម្មណ៍ឡើងវិញនៅលើបណ្ដាញសង្គម Tik Tok និងត្រូវបាននាយករដ្ឋមន្ត្រីយកមកចែករំលែកលើទំព័រតេឡេក្រាមរបស់សម្ដេច។

កាលនោះគេគ្រប់គ្នាថា សម្ដេចតេជោ ទាត់ខុសទីបានជាត្រូវអ្នកថត តែការពិតទើបតែត្រូវបានសម្ដេចតេជោបញ្ជាក់នារសៀលថ្ងៃទី១២ ខែមីនានេះ ថាគឺជាចេតនារបស់សម្ដេចតែម្ដងតាមអ្នកឱ្យយោបល់ពីក្រោយ។

ក្នុងទំព័រតេឡេក្រាមសម្ដេចតេជោសរសេរថា៖ «ធ្វើដំណើរតាមខេត្តឃើញក្មេងលេងបាល់ចុះទាត់សាកល្បងដោយបាល់ពិន័យ ១១ម៉ែត្រតែក្មេងអ្នកចាំទីចាប់បានទាំងអស់។ បាល់ចុងក្រោយចូលចំកណ្តាលភ្លៅអ្នកកាន់កាមេរ៉ាទៅវិញតែជាចេតនាទាត់តម្រង់តែម្តង បន្ទាប់ពីយោបល់អ្នកនៅខាងក្រោយ។ រូបភាពនេះនៅក្នុងខេត្តព្រះវិហារឆ្នាំ២០១៦»។

បុរសដែលត្រូវសម្ដេចតេជោទាត់បាល់ចំនោះមានឈ្មោះ វណ្ណ សុរ័ត្ន បច្ចុប្បន្នមានតួនាទីជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន មានឋានៈស្មើអគ្គនាយក។ បច្ចុប្បន្នគាត់មានភរិយា និងកូនមួយរូបផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក