ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាវីដេអូដែលសម្ដេចថតទាត់បាល់ចំកណ្ដាលភ្លៅរបស់អ្នកថតវីដេអូមួយរូបកាលពីឆ្នាំ២០១៦ គឺជាចេតនារបស់សម្ដេចបន្ទាប់ពីអ្នកនៅខាងក្រោយសម្ដេចផ្ដល់យោបល់។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់សម្ដេចនៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នេះជាមួយវីដេអូមួយដែលសម្ដេចទាត់បាល់ចំអ្នកថតវីដេអូម្នាក់នោះ។
សម្ដេចតេជោបានសរសេរថា៖ «ធ្វើដំណើរតាមខេត្តឃើញក្មេងលេងបាល់ចុះទាត់សាកល្បងដោយបាល់ពិន័យ ១១ម៉ែត្រតែក្មេងអ្នកចាំទីចាប់បានទាំងអស់។ បាល់ចុងក្រោយចូលចំកណ្តាលភ្លៅអ្នកកាន់កាមេរ៉ាទៅវិញតែជាចេតនាទាត់តម្រង់តែម្តងបន្ទាបពីយោបល់អ្នកនៅខាងក្រោយ។ រូបភាពនេះនៅក្នុងខេត្តព្រះវិហារឆ្នាំ២០១៦»។
មើលក្នុងវីដេអូនេះកម្លាំងសម្ដេចក្នុងវ័យ ៦៤ឆ្នាំកម្លាំងនៅមាំខ្លាំង ថែមទាំងអាចទាល់បាល់ ១១ម៉ែត្រត្រង់ទៀតផង៕