ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយកដ្ឋមន្ត្រីនិងស្ត្រីទី១ កម្ពុជាផ្ដល់ជំនួយសប្បុរសធម៌ដល់មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ថវិកាចំនួន ៥០លានរៀលដល់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងជូនបុគ្គលិកពេទ្យ ៤៥៨នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ជាមួយគ្នានេះដែរក្រុមហ៊ុនទឹកបរិសុទ្ធអរុណាក៏បានបរិច្ចាគទឹកសុទ្ធចំនួន ១ពាន់កេស និងថវិកា ៥០លានរៀលផងដែរ។

ការប្រគល់នេះធ្វើឡើងនៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣នេះ ផ្ដល់ជូនមជ្ឈមណ្ឌលគាំពារមាតា និងទារក នៃមន្ទីរពេទ្យជប៉ុន ដោយមានការអញ្ជើញចូលរួមដោយនាយិកាប្រតិបត្តិ ក្រុមហ៊ុន អរុណាកូ CO.LTD លោកស្រី សុខា គងពិសី អមដំណើរដោយលោកស្រី ហ៊ុន ម៉ាណា។

ក្នុងឱកាសនោះ លោកស្រី ហ៊ុន ម៉ាណា បានថ្លែងអំណរគុណចំពោះ មជ្ឈមណ្ឌលគាំពារមាតា និងទារកនៃមន្ទីរពេទ្យជប៉ុន ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ដែលផ្តល់សេវាសុខាភិបាលនៅទីនេះ និងបានបញ្ជាក់ថាជានិច្ចកាលសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរពីសុខទុក្ខ និងក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសគិតគូរពីសុខុមាលភាពរបស់ស្ត្រីជាមាតា និងទារកទាំងអស់។

នាយិកាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោកស្រី គឹម រតនា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយការផ្តល់ជូននៅពេលនេះ បានសបញ្ជាក់អោយឃើញច្បាស់ពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះសកម្មភាពគាំពារមាតា និងទារក ដែលបានរួមចំណែកការលំបាករបស់ប្រជាពលរដ្ឋ ពិសេសស្រ្តីដែលមកសំរាកព្យាបាល និងសំរាលបុត្រនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក