ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា កោតសរសើរលោក ពែកមី និងគ្រួសារមួយទៀតដែលរស់នៅជាប់របងគ្នា ដែលចេះសម្រួលគ្នានិងរស់នៅជាមួយគ្នាដោយសុខសាន្ត។
សម្ដេចតេជោ ហ៊ុន សែន បានសរសរលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមកាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ថា៖ «សូមកោតសរសើរលោកកូនពែកមីនិងគ្រួសារមួយទៀតដែលខ្ញុំមិនបានស្គាល់ឈ្មោះដែលចេះសម្រួលគ្នានិងរស់នៅជាមួយគ្នាដោយសុខសាន្ត»។
សម្ដេចតេជោបានភ្ជាប់នូវវីដេអូមួយដែលលោកពាក់មីបានបង្ហោះទាក់ទងនឹងគ្រួសារជិតខាងរបស់គាត់ដាំដើមស្វាយហៀរលើដំបូលផ្ទះរបស់លោក។ ដោយក្នុងវីដេអូនោះលោក ពាក់មី បានលើកឡើងថាលោកអាក្រក់តែក្នុងរឿងសំដែងទេ តែនៅក្រៅលោកមិនប្រកាន់ឡើយចំពោះការដាំដើមឈើរបស់អ្នកជិតខាងដែលហៀចូលដីរបស់លោក។
លោក ពាក់មី បន្ថែមថានេះជារឿងល្អវិញទេដែលលោកបានអ្នកជិតខាងល្អ ដែលចេះក្រែងចិត្តលោក៕