ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត លើកឡើងពីការគាំទ្រ ៦ចំនុចដល់ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានលើកឡើងពីការគាំពារ និងគាំទ្ររបស់គណបក្សប្រជាជនដល់ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន៦ ដែលរាប់ចាប់ពីសន្ដិសុខ រហូតដល់ការលើកទឹកចិត្តឱ្យមានភាពស្របច្បាប់ និងអត្ថប្រយោជន៍នានា។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែងបានផ្តល់នូវការគាំពារ និងការគាំទ្រដល់ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរួមមានជាអាទិ៍៖ ទី១.ជីវភាពប្រកបដោយក្តីសុខសាន្តនៅក្នុងសុខសន្តិភាព ទី២.សន្តិសុខ សុវត្ថិភាព ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសិទ្ធិសេរីភាពលើការប្រកបអាជីវកម្មគ្រប់ប្រភេទដែលច្បាប់អនុញ្ញាត រួមទាំងកាអនុគ្រោះលើការចំណាយដើម្បីបំពេញអនុលោមភាព ទី៣.ឱកាសក្នុងការសិក្សារៀនសូត្រ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទី៤.ការផ្តល់នូវប័ណ្ណមូលនិធិសមធម៌សុខាភិបាល ដើម្បីជួយកាត់បន្ថយចំណាយលើការព្យាបាលជំងឺ ទី៥.ការគាំពារផ្នែកច្បាប់ និងការពង្រឹងអភិបាលកិច្ចល្អដើម្បីបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈ និងទី៦.ការលើកទឹកចិត្តឱ្យចូលរួមទៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចក្នុងប្រព័ន្ធតាមរយៈការរៀបចំយន្តការចុះបញ្ជី និងការអនុគ្រោះផ្សេងៗ ដើម្បីផ្តល់ភាពស្របច្បាប់ និងអត្ថប្រយោជន៍នានា។

លោកបន្ថែមថា៖ «គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានស្នាដៃ បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន ដោយឈរលើស្មារតី និងបុព្វហេតុឥតងាករេគ្រប់ជំនាន់ គឺការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនក្លាយជាប្រទេសអ្នកមាន និងប្រជាជនមានជីវភាពធូរធាសម្បូរសប្បាយក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។ ដូច្នេះ សូមសកម្មយុវជនទាំងអស់បន្តជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងបន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ជាពិសេសបន្តធ្វើអំពើល្អបម្រើប្រជាពលរដ្ឋស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស»។

ជាមួយគ្នានេះលោកក៏កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មជនយុវជនគណបក្សនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយសហគ្រិនភាព គំនិតច្នៃប្រឌិត និងជំនាញវិជ្ជាជីវៈខ្ពស់ តាមរយៈការចូលរួមចំណែកដោយផ្ទាល់ និងដោយប្រយោលជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា នៅក្នុងកិច្ចការសង្គម វប្បធម៌ សេដ្ឋកិច្ច និងមនុស្សធម៌ ក៏ដូចជាសកម្មភាពផ្សព្វផ្សាយអំពីស្នាដៃ និងសមិទ្ធផលនានារបស់គណបក្ស ដើម្បីធានាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងអាចសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ និងជឿទុកចិត្ត សម្រាប់បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា ជានិច្ចតទៅសម្រាប់អ្នកជំនាន់ក្រោយគ្រប់សម័យកាលផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក