ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Tyson Fury ស្វាគមន៍ Oleksandr Usyk នៅទឹកដីអង់គ្លេសនាចុងខែមេសា ឆ្នាំ២០២៣

អង់គ្លេស៖ មេធាវីរបស់កីឡាករ Oleksandr Usyk បានប្រាប់មកកាន់សារព័ត៌មានថា ជំនួបកក្រើករវាងកីឡាករ Tyson Fury និងកីឡាករ Oleksandr Usyk ត្រូវបានព្រមព្រៀងគ្នាជាផ្លូវការហើយ ខណៈអ្នកទាំងពីរនឹងត្រូវប្រកួតប្រដាល់លើប្រភេទទម្ងន់ធ្ងន់ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ​ នាកីឡដ្ឋាន Wembley នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ 

ភាគីកីឡាករទាំងពីរបានព្រមព្រៀងគ្នាកាលពីឆ្នាំមុនថានឹងមានជំនួបរវាងអ្នកទាំងពីរសាជាថ្មី ដើម្បីជាការប្រយុទ្ធដើម្បីសម្រេចលើការស្វែងរកជើងខ្លាំងលើប្រភេទទម្ងន់ធ្ងន់ពិភពលោក បន្ទាប់ពីអ្នកប្រដាល់អង់គ្លេស Tyson Fury ការពារខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ WBC របស់ខ្លួនបានដោយជោគជ័យទល់នឹងកីឡាករ Derek Chisora។ 

កិច្ចព្រមព្រៀងនេះ​ កីឡាករ Tyson Fury នឹងទទួលបានចំណែកប្រាក់ ៧០ភាគរយ ខណៈដែល Oleksandr Usyk ទទួលបានប្រាក់ ៣០ភាគរយប៉ុណ្ណោះ។ 

ដោយឡែក បើតាមការចុះផ្សាយរបស់សារព័ត៌មានកីឡាអង់គ្លេសបានឱ្យដឹងថា កីឡាករ Oleksandr Usyk ក៏បានស្នើមកកាន់ Tyson Fury ឱ្យបរិច្ចាកប្រាក់ចំនួន ១លានដុល្លារអាមេរិកមកឱ្យប្រទេសអ៊ុយក្រែនដែលជាទឹកដីកំណើតរបស់ខ្លួនផងដែរ ដែលកំពុងជួបបញ្ហានៃការឈ្លានពានពីសំណាក់ប្រទេសរុស្សី។ ប៉ុន្តែយ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយទេថា Fury ព្រមព្រៀងនឹងការស្នើសុំនេះទេឬយ៉ាងណា?៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក