លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ចិនចូលរួមជួយឱ្យមានទំនាក់ទំនងការទូតឡើងវិញដោយជោគជ័យរវាងអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត

អន្តរជាតិ៖ ប្រទេសអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រម្សិលមិញនេះ ដើម្បីបង្កើតទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីមានអរិភាពជាច្រើនឆ្នាំដែលបានគំរាមកំហែងដល់ស្ថិរភាព និងសន្តិសុខដល់ប្រទេសប្រតេសនៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ ក៏ដូចជាការចាក់សាំងទៅលើជម្លោះរវាងក្នុងតំបន់មជ្ឈិមបូព៌ាពីប្រទេសយេមែន និងស៊ីរី។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងក្រោយមានការលូកដៃពីសំណាក់ប្រទេសចិន ដែលបានប្រកាសក្រោយជំនួបរវាងតំណាងទីក្រុងប៉េកាំង ជាមួយថ្នាក់ដឹកនាំសន្តិសុខជាន់ខ្ពស់នៃបណ្តាប្រទេសដ៏មានឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ាទាំងពីរនេះ។ 

ទីក្រុង តេអេរ៉ង់ និងទីក្រុង រីយ៉ាដ បានយល់ព្រមក្នុងការបង្កើតទំនាក់ទំនងការទូតរវាងគ្នាឡើងវិញ និងសន្យាបើកស្ថានទូតនៅប្រទេសរៀងៗខ្លួនឡើងវិញក្នុងអំឡុងពេល ២ខែ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយដោយចិន អ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ ក្នុងសេចក្តីថ្លែងការណ៍នោះក៏បានបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនេះក៏នឹងរួមបញ្ចូលផងដែរនូវគោលការណ៍នៃការគោរពចំពោះអធិបតេយ្យភាពរបស់រដ្ឋ និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង។ 

គួរបញ្ជាក់់ថា អារ៉ាប៊ីសាអូឌីតបានផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសអ៉ីរ៉ង់ កាលពីឆ្នាំ២០១៦ បន្ទាប់ពីស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសអ៉ីរ៉ង់ត្រូវបានបំផ្លាញ ក្រោយពេលដែលមានជម្លោះរវាងប្រទេសទាំងពីរក្រោយពីបព្វជិតសាសនានិកាយស៊ូអ៉ីតម្នាក់ត្រូវបានប្រហារជីវិតនៅឯរាជធានីរីយ៉ាដ។ កន្លងមក អារ៉ាប៊ីសាអូឌីតក៏បានស្តីបន្ទោសអ៉ីរ៉ង់ជុំវិញការវាយប្រហារមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើរោងចក្រផលិតប្រេងរបស់ខ្លួនកាលពីឆ្នាំ២០១៩ និងការវាយប្រហារលើនាវារបស់ខ្លួននៅលើដែនទឹកឈូងសមុទ្រអារ៉ាប់ ប៉ុន្តែអ៉ីរ៉ង់បានបដិសេធចំពោះការចោទប្រកាន់នេះ។

កិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាដោយមន្រ្តីសន្តិសុខជាន់់ខ្ពស់របស់អ៉ីរ៉ង់ លោក Ali Shamkhani និងទីប្រឹក្សាសន្តិសុខជាតិអារ៉ាប៊ីសាអូឌីត លោក Musaed bin Mohammed Al-Aiban ដែលរួមបញ្ចូលទាំងការដំណើរការឡើងវិញនូវកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងជំរុញដល់ការវិនិយោគ។ មន្រ្តីការបរទេសជាន់ខ្ពស់របស់ចិន លោក Wang Yi បានពណ៌នាកិច្ចព្រមព្រៀងនេះថាជាជ័យជំនះសម្រាប់ការសន្ទនា និងសន្តិភាព ដោយបន្ថែមថាទីក្រុងប៉េកាំងនឹងបន្តដើរតួនាទីពេញលេញក្នុងការស្ថាបនា និងដោះស្រាយបញ្ហាពិភពលោកដ៏លំបាកនាពេលបច្ចុប្បន្ន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក