ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្រ្តីថ្មីរបស់ចិន លោក លី ឈាង ឡើងកាន់តំណែងជាផ្លូវការ

ចិន៖ អតីតប្រធានគណបក្សសៀងហៃ លោក លី ឈាង (Li Qiang) បានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីចិនជាផ្លូវការនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ ដែលជាការប្រគល់តួនាទីសំខាន់មួយដល់បុគ្គលដែលស្និតជាមួយលោកប្រធានាធិបតី Xi Jinping ក្នុងការស្វែងរកដំណោះស្រាយផ្នែកសេដ្ឋកិច្ច ក្រោយការជាប់គាំងរយៈពេលជាង ៣ឆ្នាំដោយសារកូវីដ-១៩។ លោក Li Qiang បច្ចុប្បន្នមានវ័យ ៦៣ឆ្នាំ បានឡើងកាន់តំណែងបន្តពីលោក Li Keqiang អតីតនាយករដ្ឋមន្រ្តីដែលចាកចេញពីតំណែងក្រោយផុតរយៈពេល ២អាណត្តិ។ 

នៅក្នុងកិច្ចប្រជុំសភា លោក Li Qiang បានទទួលសំឡេងគាំទ្រចំនួន ២,៣៩៦ សំឡេង សំឡេងប្រឆាំងចំនួន ៣ និងអនុប្បវាទចំនួន ៨សំឡេង។ លោក Li ធ្លាប់ត្រូវបានគេដឹងថានឹងទទួលតំណែងកំពូលលំដាប់ទី២ របស់ចិន នៅក្នុងសមាជបក្សកាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ ស្របពេលដែលលោក Xi ក៏បង្ហាញការពេញចិត្តលើរូបលោកជាបេក្ខភាពដែលមានភាពស្មោះត្រង់ជាមួយបក្សកុម្មុយនិស្តចិននាពេលកន្លងមកផងដែរ។ 

លោក Li Qiang នឹងចូលមកកាន់តំណែងស្របពេលដែលចិនកំពុងមានសម្ពាធនយោបាយជាមួយលោកខាងលិច រួមទាំងការរារាំងរបស់សហរដ្ឋអាមេរិកលើបច្ចេកវិទ្យារបស់ចិន និងការព្យាយាមប្រជែងពីបណ្តាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកផងដែរនោះ បានបង្ខំឱ្យចិនកំពុងជួបនឹងការរំខាន ជាពិសេសលើផ្នែកសេដ្ឋកិច្ចក្នុងយុគសម័យនៃកូវីដ-១៩។ 

គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ចិនមានកំណើនប្រមាណជា ៣ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំ២០២២ ខណៈនៅក្នុងថ្ងៃបើកសមាជប្រជុំសភាប្រជាជនចិន រដ្ឋាភិបាលទីក្រុងប៉េកាំងបាន​ដាក់គោលដៅកំណត់ឱ្យមានកំណើនសេដ្ឋកិច្ចត្រឹមប្រមាណជា ៥ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៣នេះ ដែលជាការដាក់គោលដៅទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៣ទស្សវត្សចុងក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក