សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរចំពោះនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសចិន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទដល់លោក លី ឈាង ដែកត្រូវបានរដ្ឋាភិបាលចិនជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសចិន។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការតែងតាំងលោក លី ឈាង ក្នុងតួនាទីមួយនេះបានឆ្លុះបញ្ជាំអពីការជឿជាក់ និងទំនុកចិត្ត ដែលរដ្ឋាភិបាល និងប្រជាជនចំពោះលោក។

សម្ដេចថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា តាមរយៈភាពជាំអ្នកដឹកនាំ ប្រកបដោយសមត្ថភាព និងបទពិសោធន៍ច្រើនឆ្នាំ របស់ឯកឧត្តមប្រទេសចិននឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍យូរអង្វែងរបស់ខ្លួន ជំរុញភាពរុងរឿងដ៏អស្វារ្យ និងដើរតួនាទីកាន់តែសំខាន់ថែមទៀត» ។

ស្របពេលដែលកម្ពុជា-ចិនប្រារព្ធខួបលើកទី៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងទូត សម្ដេចតេជោបានបង្ហាញនូវជំនឿចិត្តថាក្រោមការដឹកនាំរបស់លោក លី ឈាង កម្ពុជា_ចិននឹងអាចបង្កើនកិច្ចសហការយ៉ាងជិតស្និតបន្ថែមទៀត៕

PHOTO: REUTERS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក