ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈប្រតិភូ គ.ជ.ប និងក្រសួងមហាផ្ទៃកម្ពុជាអញ្ជើញទៅទស្សនកិច្ចនៅប្រទេសបារំាង

ភ្នំពេញ៖ គណៈប្រតិភូ គ.ជ.ប និងក្រសួងមហាផ្ទៃកម្ពុជាជាច្រើនរូប នឹងអញ្ជើញទៅទស្សនកិច្ចនៅទីក្រុងបារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី១៣-១៩ ខែមីនា ឆ្នាំ២០២៣ តាមការអញ្ជើញរបស់នាយិកានៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិផ្នែកសន្តិសុខនៃក្រសួងមហាផ្ទៃ និងដែនដីឯនាយសមុទ្របារាំង លោកស្រី អាត់ សូហ្វី។

គណៈប្រតិភូកម្ពុជានឹងអញ្ជើញទៅទស្សនកិច្ចផ្លូវការដើម្បីសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង នៅទីក្រុងប៉ារីស ក្នុងពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីជំនួបរវាង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី្រ និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលភាគីបារាំងបានលើកឡើងពីគោលបំណងផ្ដល់ការគាំទ្រដល់កិច្ចការ ពាក់ព័ន្ធនឹងការងារបោះឆ្នោតនៅកម្ពុជា តាមរយៈការរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ការងារនៅសាធារណរដ្ឋបារាំង។

គណៈប្រតិភូជាន់ខ្ពស់កម្ពុជារួមមាន គ.ជ.ប ដឹកនាំដោយលោក ប្រាជ្ញ ច័ន្ទ ប្រធាន គ.ជ.ប និងមន្ដ្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃដែលពាក់ព័ន្ធនឹងការងារបោះឆ្នោត នឹងចេញដំណើរនៅល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៦និង៣០នាទី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក