ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្មករ កម្មការិនីសាងសង់ភូមិកីឡា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ជាង ៦០០នាក់ ទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សហការជាមួយក្រសួងការពារជាតិ បានបន្តធ្វើការផ្តល់ជូននូវវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់បុគ្គលិក និងកម្មករ-កម្មការិនីសាងសង់ភូមិកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោចំនួន ៦៤៩នាក់ទៀត ដែលរៀបចំក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។

មន្ដ្រីគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងថា នេះគឺជាការផ្តល់ជូនវ៉ាក់សាំងការពារកូវីដ-១៩ លើកទី៥ ហើយ ដែលជាកិច្ចសហការគ្នារវាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សហការជាមួយក្រុមគ្រូពេទ្យក្រសួងការពារជាតិ ដោយ៣លើកជាការចាក់វ៉ាក់សាំងជូនដល់ថ្នាក់ដឹកនាំ មន្ដ្រី គ្រូបង្វឹក កីឡាករ-កីឡាការិនី និងសហព័ន្ធកីឡាជាតិ នៅមន្ទីរពេទ្យព្រះកេតុមាលា ខណៈមានមួយលើកទៀតជាការចាក់ជូនបុគ្គលិក កម្មករ-កម្មការិនីសាងសង់សំណង់អគារប្រវត្តិសាស្រ្តពហុកីឡដ្ឋានជាតិមរតកតេជោផ្ទាល់តែម្តង ដោយមានការចាក់ជូនសរុប ៣៣៥នាក់ និងលើកនេះមានចំនួន ៦៤៩នាក់ បូករួមទាំងការចាក់ ៣លើកនៅមន្ទីរពេទ្យព្រះកេតុមាលា ១,៣៦៣នាក់ នាំឱ្យការចាក់សរុបនៃកិច្ចសហការរវាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សហការជាមួយក្រុមគ្រូពេទ្យក្រសួងការពារជាតិមានចំនួន ២,៣៤៧នាក់។

ចំពោះការផ្តល់វ៉ាក់សាំងដល់បុគ្គលិក និងកម្មករ-កម្មការិនីសាងសង់ភូមិកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺជាការផ្តល់នូវការយកចិត្តទុកដាក់បន្ថែមទៅលើកម្មករ កម្មការិនី ជាពិសេសគឺដើម្បីជម្រុញ និងពន្លឿនដំណើរការសាងសង់ភូមិកីឡានេះ ឱ្យបានចប់សព្វគ្រប់និងរួចរាល់តាមផែនការដែលបានគ្រោងទុក សម្រាប់ទទួលស្វាគមន៍ប្រតិភូកិឡាមកពីបណ្តាប្រទេសនានាក្នុងតំបន់ ដែលនឹងប្រមូលផ្តុំគ្នាចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសកម្ពុជា នាឆ្នាំ២០២៣ខាងមុខ៕

រូបភាព៖ Cambodia SEA GAMES 2023

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក