ព្រះសីហនុ៖ បុរសដែលបានធ្លាក់ទឹកសមុទ្របាត់ខ្លួនកាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅម្តុំទំនប់រលក ក្រុងព្រះសីហនុ ពេលនេះអាជ្ញាធរបានឃើញសាកសពបុរសរូបនោះហើយនៅវេលាម៉ោង ៥ល្ងាចថ្ងៃនេះ។
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រ និងម៉ូតូទឹកចំនួន ៧គ្រឿងទៅស្វែងរកបុរសម្នាក់ដែលបានធ្លាក់ទឹកសមុទ្របាត់ខ្លួនកាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅម្តុំទំនប់រលក ក្រុងព្រះសីហនុ។
កិច្ចប្រតិបត្តិការចុះស្វែងរកជនរងគ្រោះគឺធ្វើឡើងតាមការស្នើសុំពីឪពុករបស់ជនរងគ្រោះឱ្យជួយស្វែងរកកូនរបស់គាត់ដែលបានធ្លាក់ចូលសមុទ្របាត់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។
សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ម ញេះ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករលើកទំនិញ៕