ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីអាមេរិកផ្ដល់មេដាយកិត្តិយសជាតិដល់អតីតកម្លាំងពិសេសឈុតខ្មៅអាមេរិកក្នុងសង្គ្រាមវៀតណាម

វ៉ាស៊ីនតោន៖ ប្រធានាធិបតីចូបៃឌិន បានផ្ដល់មេដាយកិត្តិយសជាតិដល់លោក Paris Davis កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ និងបានហៅលោក Paris គឺជាវីរបុរសសម្រាប់ជាតិមាតុភូមិថែមទៀត។ ពិតហើយក្នុងក្រសែភ្នែកអាមេរិក លោក Paris គឺជាវីរបុរស តែក្នុងកែវភ្នែកវៀតណាម ឡាវ និងកម្ពុជា គឺផ្សេងពីនេះ។

លោក Paris Davis គឺជាសមាជិកក្រុមពិសេសឈុតខ្មៅរបស់អាមេរិកក្នុងសម័យសង្គ្រាមវៀតណាមពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ ដែលបានចូលរួមក្នុងឧក្រិដ្ឋកម្មសង្គ្រាមរបស់អាមេរិកលើទឹកដីឥណ្ឌូចិន។

ក្នុងសំណេររបស់លោកស្ដីពីការវាយឆ្មក់លើលើមូលដ្ឋានវៀតកុងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៦៥ ដែលបានសម្លាប់ទាហានវៀតណាមជាង ១០០នាក់ ខណៈលោកបានរៀបរាប់ពីការសម្លាប់ដោយផ្ទាល់ដៃរបស់លោកលើទាហានវៀតណាមខាងជើងមិនតិចជាង ២០នាក់នោះទេក្នុងការវាយប្រហារនោះ។

បន្ទាប់មកទៀតលោកបានដឹកនាំក្រុមកម្លាំងពិសេសលេខ១០ រហូតដល់ឆ្នាំ១៩៨៥។

ការទទួលមេដាយកិត្តិយស ដែលបង្ហាញអំពីវីរភាពនៃយុទ្ធជនរបស់អាមេរិកក្នុងការធ្វើសង្រ្គាម ប៉ុន្តែវាជាការប្រមាថដល់អាយុជីវិតប្រមាណ ៦លាននាក់ របស់ប្រជាជននៃប្រទេសវៀតណាម កម្ពុជា និងឡាវ ព្រមទាំងការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរដល់ប្រជាជាតិនៃប្រទេសនៅតំបន់ឥណ្ឌូចិនមួយនេះ។

មានឧក្រិដ្ឋកម្មសង្គ្រាមជាច្រើនដែលអាមេរិកធ្វើឡើងក្នុងទឹកដីវៀតណាម កម្ពុជា ឡាវ រួមមានទាំងការទម្លាក់គ្រាប់បែក ការសម្លាប់រង្គាល់លើជនស៊ីវិល My Lai សម្លាប់ជនស៊ីវិលគ្មានអាវុធក្នុងដៃចន្លោះពី៣០០ ទៅ៥០០នាក់ ប្រតិបត្តិការណ៍ដឹកជញ្ជូនតាមដងសណ្ដទន្លេមេគង្គដែលអនុញ្ញាតឱ្យទាហានបាញ់ដោយសេរីលើជនសង្ស័យដែលតាមការប៉ាន់ស្មានក្នុងចំណោម ១ម៉ឺននាក់ដែលត្រូវសម្លាប់ក្នុងប្រតិបត្តិការណ៍នេះមានជនស៊ីវិលប្រមាណ ៧ពាន់នាក់ ក្រៅពីនេះនៅមានរាប់ពីឧក្រិដ្ឋកម្មផ្សេងទៀតដែលស្ទើតែរកអ្នកទទួលខុសត្រូវលើឧក្រិដ្ឋទាំងនេះនោះទេ។

ក្នុងឆ្នាំ១៩៩៥ វៀតណាមបានចេញផ្សាយការប៉ាន់ប្រមាណជាផ្លូវការរបស់ខ្លួនអំពីចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមវៀតណាម: ជនស៊ីវិលរហូតដល់ជាង ២លាននាក់ ខណៈយោធាអាមេរិកបានប៉ាន់ប្រមាណថាទាហានវៀតណាមខាងត្បូងចន្លោះពី ២០ម៉ឺន ទៅ២៥ម៉ឺននាក់បានស្លាប់ ហើយសមាជិកកងកម្លាំងប្រដាប់អាវុធអាមេរិកជាង ៥៨ ៣០០នាក់ដែលត្រូវបានសម្លាប់ ឬបាត់ខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក