ព្រះសីហនុ៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រ និងម៉ូតូទឹកចំនួន ៧គ្រឿងទៅស្វែងរកបុរសម្នាក់ដែលបានធ្លាក់ទឹកសមុទ្របាត់ខ្លួនកាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅម្តុំទំនប់រលក ក្រុងព្រះសីហនុ។
កិច្ចប្រតិបត្តិការចុះស្វែងរកជនរងគ្រោះគឺធ្វើឡើងតាមការស្នើសុំពីឪពុករបស់ជនរងគ្រោះឱ្យជួយស្វែងរកកូនរបស់គាត់ដែលបានធ្លាក់ចូលសមុទ្របាត់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។
សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ម ញេះ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករលើកទំនិញ។
លោកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវ ពលរដ្ឋ និងប្រជានេសាទក្នុងសមុទ្រ បើប្រទះឃើញ ជនរងគ្រោះដែលបាត់ខ្លួននៅចំណុចណាមួយ សូមជួយរាយការណ៍មកក្រុមសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា តាមលេខទូរសព្ទ័ ០១២ ៩៦៤ ៨៩៣៕