ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឯកអគ្គរដ្ឋទូតអូស្ត្រាលីបន្តបង្កើនចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា លោក Justin Kevin Whyatt ដែលទើបចូលកាន់តំណែងថ្មី បានលើកឡើងថា លោកនឹងបន្តពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី ឲ្យកាន់តែរឹងមាំ និងជ្រាលជ្រៅថែមទៀត សំដៅរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។

លោកលើកឡើងបែបនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការទ្វេភាគីកម្ពុជា-អូស្រ្តាលី ជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីរូបនេះបានគូសបញ្ចាក់ថា នឹងបន្តគាំទ្រការអភិវឌ្ឍនៅកម្ពុជា និងជំរុញកិច្ច សហប្រតិបត្តិការដ៍ល្អប្រពៃរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ហើយតាមរយៈកម្មវិធី CAP RED ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងមក បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

លោក Justin Kevin Whyatt បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលរដ្ឋាភិបាលកម្ពុជាសម្រេចបាន ជាពិសេស លោកបានមើលឃើញជាក់ស្ដែងអំពីការអភិវឌ្ឍលើគ្រប់វិស័យ ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការអនុវត្តកម្មវិធីគាំពារសង្គមប្រកបដោយជោគជ័យ ទោះបីស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ និងផលវិបាកនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។

ជាមួយគ្នានេះដែរ ក្នុងជំនួបនេះលោក អូន ព័ន្ធមុនីរ័ត្ន រំលឹកឡើងវិញពីសមិទ្ធិផលនានា ដែលសម្រេចបាន កើតចេញពីចំណងមិត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ដែលបានផ្តល់ផ្លែផ្កាគួរជាទីពេញចិត្តទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ កិច្ចសហប្រតិបត្តិការតាមវិស័យរវាងរដ្ឋ-រដ្ឋ និងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។

លោកក៏បាន លើកឡើងពី កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED) ដែលមានទំហំហិរញ្ញប្បទានឥតសំណងប្រមាណ ៦៥លានដុល្លារអាមេរិក។

គួរឱ្យដឹងដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងជាលំដាប់ពីចំនួន ២០៥លានដុល្លារ ក្នុងឆ្នាំ២០១៩ ដល់ ៥២៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក