ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ បង្កើនសំបុត្រលក់លើស១០០ភាគរយក្នុងដំណាក់កាលទី២

បារាំង៖ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំងបានលើកឡើងក្រោយមានការរិះគន់ទៅលើការលក់សំបុត្រថា អ្នកទស្សនាព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុក ហើយគណៈកម្មការនឹងបើកលក់សំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួតនូវដំណាក់កាលទី២ ដើម្បីបំពេញតំរូវការនេះ។ អ្នករៀបចំព្រឹត្តិការណ៍នេះក៏បានបញ្ជាក់ថា ការលក់សំបុត្រមានចំនួន ៣,២៥លានសំបុត្ររួចទៅហើយ ក្នុងដំណាក់កាលបើកលក់ដំបូង ដោយគោលដៅនៃការលក់មានត្រឹម ៣លានសំបុត្រប៉ុណ្ណោះ។ 

ប្រភពដដែលបានបន្តថា សំបុត្រចំនួន ១,៥លានសំបុត្រនឹងត្រូវដាក់លក់នាអំឡុងខែឧសភាខាងមុខនេះ ជាពិសេសទៅលើប្រភេទកីឡាដែលមានតម្រូវការនៃអ្នកគាំទ្រច្រើន ខណៈដែលដំបូងឡើងគេគ្រោងលក់តែប្រមាណ ៧៥០,០០០សំបុត្រប៉ុណ្ណោះ។ សំបុត្រនឹងត្រូវដាក់លក់នៅលើ Online ដូចការលក់នៅក្នុងដំណាក់កាលដំបូងដែរ ស្របពេលដែលអ្នកគាំទ្របានរអ៊ូរទាំអំពីបញ្ហានៃការមិនអាចរកបានសំបុត្រតម្លៃថោកប្រហែល ២៤អឺរ៉ូ ដែលប្រព័ន្ធលក់សំបុត្រអះអាងថាផ្អែកទៅលើគោលការណ៍ទិញមុន ទទួលបានមុន។ 

ឆ្លើយតបនឹងបញ្ហានេះ ប្រធានអូឡាំពិកឆ្នាំ២០២៤ លោក Tony Estanguet និយាយថា ការលក់សំបុត្រគឺជាការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុរបស់យើង ប៉ុន្តែយើងក៏ចង់បានចំនួនអ្នកគាំទ្រពេញកន្លែងទស្សនា និងមានបរិយាកាសដ៏អស្ចារ្យក្នុងការប្រកួតផងដែរ។ អ្នកគាំទ្រចង់បានសំបុត្រក្នុងតម្លៃសមរម្យ ប៉ុន្តែយើងក៏ត្រូវស្វែងរកតុល្យភាពជារួមផងដែរ។ 

លោក Tony Estanguet បញ្ជាក់ថា ក្នុងចំណោម ៣,២៥លានសំបុត្រ ច្រើនជាង ១០ភាគរយត្រូវបានលក់ក្នុងតម្លៃ ២៤អឺរ៉ូ និងប្រមាណ ៧០ភាគរយទៀតលក់ក្នុងតម្លៃក្រោម ១០០អឺរ៉ូ។ ក្នុងនោះអ្នកគាំទ្រដែលបានទិញសំបុត្រទស្សនាក្នុងកម្រិតខ្ពស់បំផុតមកពីបារាំង ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងហូឡង់។ 

ក្នុងនោះផងដែរ​ សំបុត្រទស្សនាសម្រាប់ពិធីបើកព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ចំនួន ៧០,០០០សំបុត្រ នឹងត្រូវដាក់លក់។ ពឹ្រត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នឹងបញ្ចប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក