ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាស្នើដល់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរក្សានូវសីលធម៌របស់ខ្លួន

ហ្សឺណែវ៖ ស្ថានបេសកម្មអចិន្ត្រយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានទទួចស្នើដល់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិឱ្យរក្សានូវសិលធម៌សម្រាប់អ្នកកាន់អាណត្តិពិសេសក្នុងការបំពេញមុខងាររបស់ខ្លួន។ ប្រតិកម្មរបស់កម្ពុជានាពេលនេះគឺបន្ទាប់ពីអ្នករាយការណ៍ប្រចាំកម្ពុជាកម្ពុជាបានធ្វើការផ្សាយព័ត៌មានទាក់ទងនឹងការផ្តន្ទាទោសលោក កឹម សុខា កាលពីថ្ងៃទី៨ ខែមីនា។

តំណាងកម្ពុជាប្រចាំអង្គការពិភពលោកមួយនេះបានចាត់ទុកការផ្សារព័ត៌មានរបស់អ្នករាយការណ៍ពិសេសថាមានចេតនានយោបាយ និងមានបំណងបំភ័ន្តសាធារណជនអំពីការផ្តន្ទាទោសលោក កឹម សុខា។

តំណាងកម្ពុជាបានបំភ្លឺទៅកាន់អ្នករាយការណ៍ពិសេសទាំងនោះថា ការផ្តន្ទាទោសលោក កឹម សុខា គឺផ្អែកទៅលើបទល្មើសដែលចែងដោយច្បាប់កម្ពុជា និងបានបង្ហាញតម្លាភាពលើសវនាការសាធារណរហូតដល់ ៦៦ដងមុនចេញសាលក្រម។

តំណាងកម្ពុជាបានបញ្ជាក់ថា៖ «សិទ្ធិនិងសេរីភាពទាំងឡាយណាដែលធ្វើឡើងតាមរយៈការឃុបឃិតផែនការសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាអំពោះខុសច្បាប់ ទោះបីយោងតាមបទដ្ឋានណាក៏ដោយ»។

តំណាងកម្ពុជាបានបន្ថែមថា ក្រុមអ្នកជំនាញដែលបានធ្វើអត្ថាធិប្បាយដោយសំអាងលើមតិក្រុមការងាររបស់ខ្លួនគឺមិនមានសំអាងត្រឹមត្រូវនោះទេហើយថែមទាំងបង្កឱ្យមានការភ័ន្តច្រឡំទៀតផង ក្រៅពីនេះកម្ពុជាក៏ច្រានចោលផងដែរនូវការលើកឡើងថាការឃុំខ្លួនលោក កឹម សុខា ធ្វើតាមទំនើងចិត្ត និងខ្វះការចូលរួមជាសាធារណៈ។

កម្ពុជាបញ្ជាក់ថា៖ «នៅគ្រប់ប្រទេសប្រជាធិបតេយ្យទាំងអស់ ការសម្រេចឱ្យចូលទៅក្នុងបន្ទប់សវនាការតែងតែជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយពិចារណាលើទំហំជាក់ស្ដែងនៃបន្ទប់សវនាការ សណ្ដាប់ធ្នាប់ និងសន្ដិសុខ។ ក្រុមអ្នករាយការណ៍ពិសេសប្រហែលពុំបានដឹងទេថា មានតំណាងអង្គទូតជាច្រើនបានចូលរួមតាមដាននៅក្នុងបន្ទប់សវនាការទាំងមូល។

ជាមួយគ្នានេះកម្ពុជាបានបញ្ជាក់ថាទោះបីអវត្តមានអ្នកនយោបាយ ២ ឬ៣រូប តែកម្ពុជានៅតែបន្តដំណើការប្រជាធិបតេយ្យរបស់ខ្លួនទៅមុខដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងឆ្លុះបញ្ជាំងពីឆន្ទះរបស់ពលរដ្ឋ។

កាលពីថ្ងៃទី៣ ខែមីនា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តិនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ដោយបានដកសិទ្ធិនយោបាយរបស់លោកផងដែរ។

លោក កឹម សុខា ត្រូវបានបញ្ជូនខ្លួនទៅឃុំខ្លួននៅក្នុងផ្ទះរបស់លោកក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងហាមមិនឱ្យជួបនរណាទាំងអស់ក្រៅពីសមាជិកគ្រួសារ។

ការកាត់ទោសលោក កឹម សុខា នេះត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា «ការធ្វើសកម្មភាពសកម្មភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់លោក កឹម សុខា កាលពីកន្លងទៅគឺមានគោលដៅដើម្បីធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះ»។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបន្ថែមថា៖ «ជនជាប់ចោទបានប្រើប្រាស់ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមកធ្វើជាលេស ឬជាឈ្នាន់ក្នុងការប្រមូលកម្លាំងមហាជន តាមគ្រប់មធ្យោបាយដោយស្របច្បាប់ និងមិនស្របច្បាប់ សំដៅធ្វើបដិវត្តន៍ពណ៌ ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោមការឃុបឃិតត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស»។

ទោះជាយ៉ាងណាដើម្បីរក្សាកិត្តិយស និងទំនាក់ទំនងល្អជាមួយរដ្ឋបរទេសទាំងនោះតុលាការសម្រេចថាមិនយករដ្ឋបរទេសមកពាក់ព័ន្ធនឹងការចោទប្រកាន់ ហើយមិនប្រើឈ្មោះរដ្ឋបរទេសទាំងនោះក្នុងសាលក្រមតុលាការឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក