BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៨១១ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៣០០ករណី ខណៈអ្នកជំងឺ ៧៩៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៧០,៤១៩នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,១៨៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៦២,៥៧៧នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ៧,៥២៤ករណី៕