វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

CMAC ដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK82 ទម្ងន់ ២៥០គីឡូក្រាម ចំនួន ៣គ្រាប់

ភ្នំពេញ៖ មន្ត្រីជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី៨-៩ ខែមីនា ឆ្នាំ២០២៣ បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK82 ទម្ងន់ប្រមាណ ២៥០គីឡូក្រាមចំនួន ៣គ្រាប់ប្រកបដោយសុវត្ថិភាព។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានគូសបញ្ជាក់ថា គ្រាប់បែក ៣គ្រាប់នោះគឺទម្លាក់ពីយន្តហោះប្រភេទ MK82 ទម្ងន់ប្រមាណ ២៥០គីឡូក្រាម ក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ភូមិបុសខ្នុរលើ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្ត កំពង់ចាម និងភូមិអង្គមេត្រី ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

បើតាមលោក ហេង រតនា គ្រាប់បែកទាំងនោះគឺទម្លាក់មកខេត្តទាំង៣តាំងពីកម្ពុជាមានសង្គ្រាមមកម្ល៉េះ។ លោកថ្លែងថា៖ «សូមមើលគុណភាពគ្រាប់បែកគេផង អាយុជាង៥០-៦០ឆ្នាំ នៅតែមានសម្រស់ស្រស់ស្អាតនៅឡើយទេ! សង្គ្រាមមានការប្រយុទ្ធគ្នារួមទាំងការទម្លាក់គ្រាប់បែកមាននៅពាសពេញផ្ទៃប្រទេស»។

គូសបញ្ជាក់ថា រយៈពេល ៣០ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩២មក មានផ្ទៃដីទំហំ ២ ៥៥៤គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៧ភាគរយ និងផ្សេងៗ ២២ភាគរយ ដែលផ្តល់ផលដល់ប្រជាជនចំនួនជាង ១០លាននាក់។

គិតត្រឹមឆ្នាំ២០២២ មីនប្រឆាំងមនុស្សជាង ១លាន ១សែនគ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២ម៉ឺន ៦ពាន់គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួនជាង ៣លានគ្រាប់ ត្រូវបានបំផ្លាញចោល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក