ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុន ភីធីធី ដាក់តាំងលក់ផលិតផលខ្មែរជាច្រើនប្រភេទនៅតាមនៅស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៩ ក្នុងបណ្តារាជធានី- ខេត្ត ចំនួន ១៦ ដើម្បីជួយលើកកម្ពស់ផលិតផលខ្មែរនៅលើទីផ្សារក្នុងស្រុក។
ផលិតផលខ្មែរទាំងនោះនឹងលក់នៅរាជធានីភ្នំពេញ គឺស្ថានីយប្រេងឥន្ធនៈភីធីធីព្រៃកី ខេត្តកណ្តាល នៅស្ថានីយប្រេងឥន្ធនៈភីធីធីតាខ្មៅ ផ្លូវជាតិលេខ២១។ ខេត្តកំពង់ចាម នៅស្ថានីយប្រេងឥន្ធនៈភីធីធីផ្ដៅជុំ២, ខេត្តក្រចេះ នៅស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងក្រចេះ, ខេត្តស្ទឹងត្រែង នៅស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្ទឹងត្រែងជិតរង្វង់មូលថ្មី។ ខេត្តព្រៃវែង នៅស្ថានីយប្រេងឥន្ធនៈភីធីធី ស្វាយអន្ទរ, ខេត្តស្វាយរៀង នៅស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្វាយរៀង, ខេត្តកំពង់ឆ្នាំង នៅស្ថានីយប្រេងឥន្ធនៈភីធីធី ឧត្តុង្គ និងភីធីធីក្រុងកំពង់ឆ្នាំង។
ខេត្តពោធិ៍សាត់ នៅស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងពោធិ៍សាត់, ខេត្តបាត់ដំបង នៅស្ថានីយប្រេងឥន្ធនៈភីធីធីអូរចារ, ខេត្តសៀមរាប នៅស្ថានីយប្រេងឥន្ធនៈភីធីធីសៀងណាំ, ខេត្តបន្ទាយមានជ័យ នៅស្ថានីយប្រេងឥន្ធនៈភីធីធីបន្ទាយមានជ័យ, ខេត្តកំពង់ស្ពឺ នៅស្ថានីយប្រេងឥន្ធនៈភីធីធីរលាំងសង្កែ និងភីធីធីត្រាំខ្នារ, ខេត្តតាកែវ នៅស្ថានីយប្រេងឥន្ធនៈភីធីធីសុខកែវជិតរង្វង់មូលក្បែរផ្សាររាត្រី និងភីធីធីអង្គតាសោម, ខេត្តកំពតនៅស្ថានីយប្រេងឥន្ធនៈភីធីធីទីរួមខេត្តកំពត និងខេត្តព្រះសីហនុ នៅស្ថានីយប្រេងឥន្ធនៈភីធីធីឃ្លាំងលើ។
ផលិតផលខ្មែរទាំងនោះមានដូចជា អាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ និងបន្លែ ត្រី សាច់ ជាដើម។
ការដាក់លក់ផលិតផលខ្មែរ គឺធ្វើឡើងតាមសារលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជំរុញឱ្យក្រសួងពាណិជ្ជកម្មបំផុសលើកទឹកចិត្តពលរដ្ឋខ្មែរគាំទ្រផលិតផលខ្មែរក្នុងស្រុកដែលជាការរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើននៃសង្គមជាតិ។
ក្នុងឱកាសអបអរសាទរទិវា «ជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា» លើកទី៥ កាលពី ឆ្នាំ២០២២ គឺប្រព្រឹត្តទៅក្រោមប្រធានបទ «គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ» ដាក់ឱ្យប្រើពាក្យស្លោក «ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ»៕