ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាស្នើសុំឥណទានពីចិនដើម្បីសាងសង់ស្ពាន និងផ្លូវតភ្ជាប់ពីខេត្តកំពង់ធំទៅកំពង់ឆ្នាំង

កំពង់ធំ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអះអាងថាកម្ពុជាបានអនុម័តស្នើសុំឥណទានពីចិនដើម្បីសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ធំ ទៅខេត្តកំពង់ឆ្នាំង។

នាឱកាសបើកកម្មពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» នាល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ សម្តេចតេជោបានថ្លែងថា៖«អ្វីដែលយើងត្រូវការគឺកសាងស្ពានដែលតភ្ជាប់ពីទីរួមខេត្តកំពង់ឆ្នាំងមកកាន់ខេត្តកំពង់ធំ។ យើងបានអនុម័តស្នើសុំឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិនដើម្បីអនុវត្តគម្រោងការនេះសម្រាប់ឆ្នាំ២០២៤‍‍‍»

សម្តេចបន្តថា បច្ចុប្បន្ននេះកម្ពុជាក៏កំពុងតែកសាងស្ពានទន្លេមេគង្គឆ្លងកាត់ពីខេត្តក្រចេះ មកខេត្តកំពង់ធំនេះផងដែរ ពោលខេត្តកំពង់ធំនឹងមានស្ពាន និងផ្លូវចំនួន២ថ្មីបន្ថែមទៀតនៅថ្ងៃខាងមុខ។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់នៅក្នុងពិធីចុះត្រួតពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី០៩ ខែមីនាថា រាជរដ្ឋាភិបាលនឹងរកថវិកាសម្រាប់សាងសង់ស្ពានប្រវែងជាង ៣គីឡូម៉ែត្រ និងសាងសង់ផ្លូវ៥០C តភ្ជាប់ពីខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំង។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ឱ្យដឹងថា កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលបានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនសិក្សាឡើងវិញអំពីផលប៉ះពាល់ផ្នែកបរិស្ថាននៃគម្រោងសាងសង់ស្ពានប្រវែងជាង៣ពាន់ម៉ែត្រ និងផ្លូវ៥០C តភ្ជាប់ពីខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំង។ ក្រោយពីបានសិក្សារួចមក គម្រោងនេះគឺពុំមានផលប៉ះពាល់ដល់បរិស្ថានឡើយ។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអះអាងថា នៅឆ្នាំ២០២៤ ខាងមុខនេះក្រសួងសាធារណការនឹងបើកការដ្ឋានសាងសង់ស្ពានដែលវែងជាងគេនៅកម្ពុជា និងសាងសង់ផ្លូវ៥០C ដែលគ្រោងចំណាយថវិកាសាងសង់ចំនួន ២៥០លានដុល្លារ ដោយ ១៥០លានដុល្លារសម្រាប់សាងសង់ផ្លូវ និង ១០០លានដុល្លារសម្រាប់សាងសង់ស្ពាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក