រដ្ឋាភិបាលបានសម្រេចទិញយកស្ថានីយបូមទឹកទាំងអស់ដែលមានតម្លៃជាង ២លានដុល្លារអាមេរិកដើម្បីសម្រួលដល់ប្រជាកសិករ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថារដ្ឋាភិបាលបានសម្រេចទិញស្ថានីយបូមទឹកទាំងអស់ពីឯកជនអស់ចំនួន ២លានដុល្លារ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាកសិករកម្ពុជា។
ថ្លែងក្នុងពិធីបើកបុណ្យទន្លេនៅខេត្តកំពង់ធំ យប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថាក្រោយពីទិញនេះរដ្ឋាភិបាលក៏បានជួយកាត់បន្ថយថ្លៃចំណាយរបស់ពលរដ្ឋអស់ពាក់កណ្ដាលផងដែរ។
សម្ដេចថា៖ «វាសមល្មមនឹងសមការចេញថ្លៃទឹកនិងថ្លៃភ្លើងជូនប្រជាកសិករ»។
សម្ដេចតេជោសង្ឃឹមថាប្រជាជនក៏អាចកាត់បន្ថយការចំណាយក្នុងការផលិតដែលជាប្រយោជន៍ដល់ពួកគេ៕















