ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាប់ផ្ដើមការបើកបុណ្យទន្លេយឺតដោយសារតែជួបនឹងអតីតតារាសម្ដែងម្នាក់យាយផាន់ក្នុងរឿងទុំទាវ។
ថ្លែងជាដំបូងបើកពិធីបុណ្យទន្លេនៅថ្ងៃទី៩ ខែមីនា នៅក្នុងខេត្តកំពង់ធំ សម្ដេចតេជោ បានសុំអភ័យទោសទៅដល់អ្នកចូលរួមដោយថាសម្ដេចបានជួបជាមួយនឹងអតីតតារាសម្ដែងយាយផាន់នៅក្នុងរឿងទុំទាវនៅពេលដែលសម្ដេចមើលកាលពីក្មេងដែលបច្ចុប្បន្នលោកយាយមានអាយុ ៩០ឆ្នាំរួចហើយ ដែលបានចូលរួមបុណ្យទន្លេនេះ។
ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ក្នុងរយៈពេល ២ថ្ងៃដំបូង គឺថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៣ ខណៈពិធីនេះ គឺប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)»៕