ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អូស្រ្តាលី ឈ្នះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០៣២

ជប៉ុន៖ ទីក្រុង Brisbane រដ្ឋ Queenlands ប្រទេសអូស្រ្តាលីនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកឆ្នាំ ២០៣២  នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC។​ ​ ការប្រកាសរបស់ IOC នៅទីក្រុងតូក្យូនេះក៏មានការអបអរសាទរពីប្រតិភូអូឡាំពិករបស់អូស្រ្តាលី រួមជាមួយការនឹងការត្រៀមលក្ខណៈអបអរបាញ់កាំជ្រួចនៅទីក្រុង Brisbane។

ការទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០៣២ លើកនេះគឺជាលើកទី ៣ ដែលហើយដែលប្រទេសអូស្រ្តាលីទទួលសិទ្ធិរៀបចំការប្រកួតព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្តងនេះ បន្ទាប់ពីធ្លាប់រៀបចំពីរដងក្នុងឆ្នាំ ១៩៥៦ ទីក្រុង Melbourne និងឆ្នាំ ២០០០ ទីក្រុងស៊ីដនី។

ក្រៅពីប្រទេសអូស្រ្តាលី នៅមានប្រទេសផ្សេងទៀតដូចជា ប្រទេសឥណ្ឌូនេស៊ី ចិន កាតា ហុងគ្រី និងអាល្លឺម៉ង់ជាដើម សុទ្ធតែបានចូលរួមប្រជែងដេញថ្លៃរៀបចំព្រឹត្តិការណ៍អូឡាំពិកក្នុងប្រទេសរបស់ខ្លួនដូចគ្នា។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ ដែលលើកមកលេងឆ្នាំ ២០២១ នេះ ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅនឹងបន្តធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប នាទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤​ បន្ទាប់មករៀបចំនៅទ្វីបអាមេរិក នាទីក្រុង ឡូស អេនចេឡេស សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៨ មុននឹងមកដល់ទ្វីបអូសេអានី ក្នុងទីក្រុង ប្រីសបាន ប្រទេសអូស្រ្តាលី ក្នុងឆ្នាំ២០៣២៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក