ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ស៊ុន ចាន់ថុល៖ ឆ្នាំ២០២៤ កម្ពុជានឹងរកថវិកាសម្រាប់សាងសង់ស្ពានវែងជាងគេនៅកម្ពុជា និងផ្លូវតភ្ជាប់ពីខេត្តកំពង់ធំទៅកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នាពិធីចុះត្រួតពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលនឹងរកថវិកាសម្រាប់សាងសង់ស្ពានប្រវែងជាង ៣គីឡូម៉ែត្រ និងសាងសង់ផ្លូវ៥០C តភ្ជាប់ពីខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំង។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ឱ្យដឹងថា កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលបានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនសិក្សាឡើងវិញអំពីផលប៉ះពាល់ផ្នែកបរិស្ថាននៃគម្រោងសាងសង់ស្ពានប្រវែងជាង៣ពាន់ម៉ែត្រ និងផ្លូវ៥០C តភ្ជាប់ពីខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំង។ ក្រោយពីបានសិក្សារួចមក តាមរយៈគម្រោងនេះគឺពុំមានផលប៉ះពាល់ដល់បរិស្ថានឡើយ។

លោកថ្លែងថា៖ «ថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឯកភាពថា ឆ្នាំ២០២៤ រកថវិកាឱ្យបានសម្រាប់សាងសង់ផ្លូវ៥០C តភ្ជាប់ពីខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំង»

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអះអាងថា នៅឆ្នាំ២០២៤ ខាងមុខនេះក្រសួងសាធារណការនឹងបើកការដ្ឋានសាងសង់ស្ពានដែលវែងជាងគេនៅកម្ពុជា និងសាងសង់ផ្លូវ៥០C ដែលគ្រោងចំណាយថវិកាសាងសង់ចំនួន ២៥០លានដុល្លារ ដោយ ១៥០លានដុល្លារសម្រាប់សាងសង់ផ្លូវ និង ១០០លានដុល្លារសម្រាប់សាងសង់ស្ពាន។

លោកបញ្ជាក់ថា គម្រោងផ្លូវ៥០C នេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនពីខេត្តកំពង់ធំ ទៅកំពង់ឆ្នាំង និងពីខេត្តព្រះវិហារទៅខេត្តកំពង់ឆ្នាំងបានលឿនជាងមុន។

លោករដ្ឋមន្ត្រីក្រសួងសាធារណការធ្លាប់បាននិយាយកន្លងមកថា ផ្លូវ៥០C នេះគឺឆ្លងកាត់បឹងទន្លេសាប តភ្ជាប់ពី ផ្លូវជាតិលេខ៦ នៃខេត្តកំពង់ធំ ទៅកាន់ទីរួមខេត្តកំពង់ឆ្នាំង ដែលមានប្រវែង ៥៣គីឡូម៉ែត្រ ខណៈបច្ចុប្បន្នដើម្បីធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនៃខេត្តទាំងពីរនេះ គឺមានចម្ងាយជាង ១០០គីឡូម៉ែត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក