ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នគរបាលសហព័ន្ធអូស្ត្រាលីសន្យាបណ្តុះបណ្តាលជំនាញដល់មន្ត្រីនគរបាលកម្ពុជា

ភ្នំពេញ៖ មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្ត្រាលីប្រចាំនៅតំបន់អាស៊ី លោក Peter Sykora បានចូលសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ លោកនាយឧត្តមសេនីយ៍ នេត សាវឿន នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣។

ក្នុងកិច្ចជំនួបនោះ លោក Peter Sykora បានសន្យានៅចំពោះមុខលោកឧត្តមសេនីយ៍ នេត សាវឿន ថានគរបាលសហព័ន្ធអូស្ត្រាលី នឹងបន្តគាំទ្រនគរបាលជាតិកម្ពុជាលើការបើកវគ្គបណ្តុះបណ្តាលជំនាញជូនដល់មន្ត្រីសិក្ខាកាម ដើម្បីយកទៅបំពេញភារកិច្ចឲ្យចំគោលដៅ។

អគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងអំណរគុណដល់នគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី ដែលកន្លងមកបានជួយជ្រោមជ្រែងផ្តល់ទីប្រឹក្សាក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រគោលនយោបាយនគរបាលជាតិកម្ពុជា ជួយគាំទ្របង្កើតក្រុមការងារប្រឆាំងបទល្មើសឆ្លងដែន (TCT) និងការជួយបណ្តុះបណ្តាលទាំងការកសាងសមត្ថភាពមន្ត្រី ការជួយមធ្យោបាយ សម្ភារៈ និងគម្រោងធំៗដទៃទៀត។

ជាមួយគ្នានេះលោក នេត សាវឿន បានស្នើឱ្យភាគីអូស្រ្តាលីជួយគាំទ្របន្ថែមទៀត ជាពិសេសគឺការបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលជាប្រភេទបទល្មើសកំពុងមាននិន្នាការកើនឡើងជារួមនៅក្នុងបណ្តាប្រទេសតំបន់អាស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក