ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចាប់បានជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីនាំពលករមិនស្របច្បាប់ជាង ១០០នាក់ទៅធ្វើការនៅប្រទេសកូរ៉េ

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយខណ្ឌពោធិ៍សែនជ័យ ចុះត្រួតពិនិត្យរដ្ឋបាលផ្ទះសំណាក់កន្លែង ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីនាំពលករមិនស្របច្បាប់ជាង ១០០នាក់ទៅធ្វើការនៅប្រទេសកូរ៉េ។

ក្រោយពីការត្រួតពិនិត្យ សមត្ថកិច្ចសម្រេចនាំខ្លួនជនសង្ស័យម្នាក់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងជនរងគ្រោះចំនួន ៧នាក់ (ស្រី២នាក់) មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនោះដែរ សមត្ថកិច្ចបានរកឃើញមានជនរងគ្រោះចំនួន ១២៤នាក់ ក្នុងនោះមានស្រី ៣៩នាក់។ តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថាពួកគាត់បានខាតបង់ប្រាក់ដែលបានឲ្យទៅជនសង្ស័យខាងលើ ក្នុងម្នាក់ៗ ចន្លោះពី ៦០០ដុល្លារ ទៅ ៨០០ដុល្លារដើម្បីបានទៅធ្វើការនៅប្រទេសកូរ៉េ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយឡែកជនរងគ្រោះចំនួន ១២៤នាក់ (ស្រី ៣៩នាក់) អនុញ្ញាតឲ្យវិលត្រលប់ទៅលំនៅឋានវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក