ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្មេងទំនើងដែលគប់រថយន្តនៅផ្លូវជាតិលេខ១ ចំនួន ៨នាក់ត្រូវបានសមត្ថកិច្ចក្របួចជាប់

កណ្តាល៖ ក្រោយសមត្ថកិច្ចបានទទួលដំណឹងពីប្រជាពលរដ្ឋដែលបង្ហោះនៅតាមសង្គមហ្វេសប៊ុកជុំវិញក្មេងទំនើងបង្កអសន្តិសុខដោយយកដុំថ្មគប់លើរថយន្តដែលធ្វើដំណើរនៅតាមផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងសរុបចំនួន ៨នាក់។

ក្មេងទំនើងទាំងនោះបានដុំថ្មគប់រថយន្តធ្វើឱ្យខូតខាត នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅថ្ងៃទី០៦ ខែមីនា សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងចំនួន ៣នាក់ ដោយពួកគេបានសារភាពថាពួកគេពិតជាមានចេតនាគប់រថយន្តម៉ាកកូរ៉េ ១គ្រឿងបណ្តាលឱ្យបែកកញ្ចក់ផ្នែកខាងមុខ រួចក៏ជិះម៉ូតូគេចខ្លួន ហើយជនសង្ស័យក៏បានប្រាប់ថាពួកគេនៅមានបក្សពួកជាច្រើននាក់ទៀត ហើយពួកគេក៏ធ្លាប់បានប្រើប្រាស់គ្រឿងញៀនផងដែរ។

តែយ៉ាងណាមិញជនរងគ្រោះម្ចាស់រថយន្តមិនបានដាក់ពាក្យបណ្តឹងឡើយ។ ប៉ុន្តែសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យទាំង៥នាក់បន្ថែមទៀត ក្រោមការបញ្ជាដឹកនាំដោយស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក