ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ហ្វីលីពីន ប្រកាសពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅខេត្តកណ្ដាលប្រទេស

ហ្វីលីពីន៖ នាយកដ្ឋានកសិកម្មរបស់ប្រទេសហ្វីលីពីននៅថ្ងៃពុធ ទី៨ ខែមីនា បានបញ្ជាក់ពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅក្នុងខេត្ត Cebu ភាគកណ្ដាលប្រទេសហ្វីលីពីន ហើយខាងកសិកម្មបានដាក់ពង្រាយនូវក្រុមឆ្លើយតបដើម្បីឃ្លាំមើលទំហំនៃការឆ្លង។

ការិយាល័យឧស្សាហកម្មសត្វ នៃនាយកដ្ឋានកសិកម្មបាននិយាយថា គំរូឈាមចំនួន ៥៨ ក្នុងចំណោម ១៤៩ ដែលប្រមូលមកពីទីក្រុង Carcar ក្នុងខេត្ត Cebu មានលទ្ធផលវិជ្ជមានចំពោះជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលនាយកដ្ឋានកសិកម្មបន្ថែមថាជំងឺនេះពុំមានការបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ប៉ុន្តែវាមានហានិភ័យធ្ងន់ធ្ងរ និងការឆ្លងខ្លាំងទៅលើសត្វជ្រូក។

ការផ្ទុះឡើងចុងក្រោយនេះ បន្ថែមលើបញ្ជីករណីជំងឺប៉េស្តជ្រូកអាហ្រ្វិកសកម្មនៅក្នុងខេត្តចំនួន ១២ ក្នុងចំណោមខេត្តជាង ៨០ របស់ប្រទេសហ្វីលីពីន ដោយផ្អែកលើទិន្នន័យចុងក្រោយរបស់នាយកដ្ឋានកសិកម្ម។

ការិយាល័យឧស្សាហកម្មសត្វក្នុងសេចក្ដីប្រកាសមួយបញ្ជាក់ថា អ្នកចិញ្ចឹមជ្រូក និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍ពីការស្លាប់ និងជំងឺជ្រូកខុសពីធម្មតាទៅកាន់ការិយាល័យកសិកម្ម/បសុពេទ្យតាមតំបន់រៀងៗខ្លួន។ 

គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០១៩ ដែលជំរុញឱ្យមានការសម្លាប់ចោលសត្វជ្រូករាប់ពាន់ក្បាលចាប់តាំងពីពេលនោះមក និងកាត់បន្ថយចំនួនផលិតកម្មជ្រូកក្នុងស្រុកយ៉ាងច្រើនជាលំដាប់។ ការកាត់បន្ថយការផ្គត់ផ្គង់សាច់ជ្រូកក្នុងស្រុកបានជំរុញឱ្យហ្វីលីពីនបង្កើនការនាំចូលសាច់ជ្រូកពីក្រៅប្រទេស ខណៈដែលតម្លៃសាច់ជ្រូកក្នុងស្រុកបានហក់កើនឡើង ដែលជាការបន្ថែមសម្ពាធលើបញ្ហាអតិផរណាដែលកំពុងកើតមាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក