ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកឃ្លាំមើលរបស់ឆេក ព្រមានពីហានិភ័យនៃការប្រើប្រាស់កម្មវិធី TikTok

ឆេក៖ ក្រុមអ្នកឃ្លាំមើលសន្តិសុខតាមបណ្តាញអ៉ីនធើណេតរបស់ឆេកបានព្រមានកាលពីថ្ងៃពុធម្សិលមិញនេះ ដែលប្រឆាំងនឹងការប្រើប្រាស់កម្មវិធីកម្សាន្ត TikTok ដែលជាការចូលរួមជាមួយបណ្ដាប្រទេសលោកខាងលិចផ្សេងទៀត ដែលបានចោទប្រកាន់ថាកម្មវិធីកម្សាន្តចែករំលែកវីដេអូខ្លីៗរបស់ចិនមួយនេះ អាចបង្កហានិភ័យសល់ប្រព័ន្ធសន្តិសុខ និងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ ទីភ្នាក់ងារឆេកដែលហៅកាត់ថា NUKIB បានលើកជាមតិយោបល់ថា កម្មវិធី TikTok មិនគួរតំឡើងនៅលើទូរសព្ទដៃណាដែលមានទិន្នន័យសុវត្ថិភាព និងចាំបាច់សំខាន់នោះឡើយ។ 

NUKIB បានបញ្ជាក់ថា ទីភ្នាក់ងារមានការព្រួយបារម្ភអំពីការគំរាមកំហែងផ្នែកសុវត្ថិភាពដែលអាចកើតមានពីការប្រើប្រាស់ TikTok ជាចម្បង ដោយសារតែចំនួនទិន្នន័យអ្នកប្រើប្រាស់ដែលត្រូវបានប្រមូល និងគ្រប់គ្រងដោយក្រុមហ៊ុន និងអ្នកអភិវឌ្ឍន៍កម្មវិធីនេះ។ ការប្រមូលទិន្នន័យទ្រង់ទ្រាយធំបែបនេះគឺស្ថិតក្នុងការព្រួយបារម្ភ ដោយសារតែបរិយាកាសផ្លូវច្បាប់ និងនយោបាយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានកំណត់ឱ្យក្រុមហ៊ុន ByteDance ដែលជាអ្នកបង្កើត និងជាអ្នកគ្រប់គ្រង TikTok ត្រូវស្ថិតនៅក្រោមយុត្តាធិការផ្លូវច្បាប់របស់ខ្លួន។ 

ឆ្លើយតបនឹងការលើកឡើងនេះ TikTok និយាយថាការចោទប្រកាន់នេះធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់។ អ្នកនាំពាក្យក្រុមហ៊ុន TikTok តាមរយៈ Email បានបញ្ជាក់ថាការព្រមាននេះគឺផ្អែកលើការយល់ខុសជាមូលដ្ឋានអំពីភាពជាម្ចាស់ក្រុមហ៊ុនរបស់យើង និងទៅលើសុវត្ថិភាពនៃការគ្រប់គ្រងទិន្នន័យរបស់យើង។ ក្រុមហ៊ុន ByteDance កន្លងមកធ្លាប់បានលើកឡើងថា ការព្រួយបារម្ភអំពីកម្មវិធីត្រូវបានបញ្ឆេះឡើងដោយការចែកចាយព័ត៌មានមិនពិត ហើយក្រុមហ៊ុនបានបដិសេធថាមិនបានប្រើប្រាស់កម្មវិធីនេះសម្រាប់ការធ្វើចារកម្ម។ ដោយឡែក រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានបដិសេធម្តងហើយម្តងទៀតថាមិនមានចេតនាប្រើប្រាស់កម្មវិធី TikTok សម្រាប់គោលបំណងចារកម្មនោះទេ។

យ៉ាងណាមិញ ទោះបីជាមានការអះអាងបែបនេះក៏ដោយក៏បណ្ដា​ប្រទេសធំៗមួយចំនួន ជាពិសេសសហរដ្ឋអាមេរិក និងអឺរ៉ុបជាដើមកំពុងព្យាយាមកំណត់ព្រំដែននៃការប្រើប្រាស់កម្មវិធីកម្សាន្តនេះនៅក្នុងប្រទេសរបស់ខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក