ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ពិធីបុណ្យទន្លេ២ថ្ងៃទទួលបានភ្ញៀវទេសចរជាង៤០ម៉ឺននាក់

កំពង់ធំ៖ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង ៤០ម៉ឺននាក់បានចូលរួមទស្សនានៅក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ក្នុងរយៈពេល ២ថ្ងៃដំបូង គឺថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៣ ខណៈពិធីនេះ គឺប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)»។ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ បានមកទស្សនាកម្សាន្តបណ្ដើរៗមុនថ្ងៃចាប់ផ្ដើមព្រឹត្តិការណ៍ទៅទៀត។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានឱ្យដឹងថា ចំនួនប្រជាពលដ្ឋចូលរួមពិធីបុណ្យទន្លេលើកទី៧ នៅថ្ងៃទី៧ ខែកុម្ភៈ មានប្រមាណ ១៨ ៥០០នាក់ និងថ្ងៃទី៨ មានប្រមាណ ៣៨៥ ០០០នាក់ ដែលសរុប ៤០៣ ៥០០នាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានឱ្យដឹងថា ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្យអស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍ ដែលក្នុងព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះ មានការតាំងពិព័រណ៍សមិទ្ធផលសរុបចំនួន ៣០០ស្តង់រួមមានមហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍។

ជាមួយគ្នានេះដែរ ក៏មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបុរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការនីជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានសកម្មភាពកីឡាដែលរួមមាន កីឡារត់ប្រណាំងកម្សាន្ត ៣គម និង៥គម កីឡាបាល់ទាត់ឆ្នេរខ្សាច់ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាប៉េតង់ ប្រដាល់គុនខ្មែរ កីឡាបាល់ទាត់លើតុ ដែលសកម្មភាពកីឡាទាំងនេះនឹងបង្ហាញអំពីការចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនៅសល់តែ ៥៧ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូង។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំពឹងទុកថា បុណ្យទន្លេរយៈពេល៣ថ្ងៃនេះនឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច ១លាននាក់ ខណៈបុណ្យទន្លេឆ្នាំនេះធ្វើរយៈពេលវែងរហូតដល់ ៥ថ្ងៃដល់ថ្ងៃទី១២ ខែមីនា ថ្ងៃចុងសប្តាហ៍៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក