ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ជិតដល់ថ្ងៃចូលរោងការ កូនកំលោះជិះគោយន្តយកបណ្តាការទៅឱ្យឪពុកម្តាយខាងស្រី តែធ្លាក់ប្រឡាយទឹកស្លាប់ចោលកូនក្រមុំ

បន្ទាយមានជ័យ៖ គួរឱ្យអនិច្ចាបុរសម្នាក់ និងអ្នកដំណើរម្នាក់ទៀត បានជិះគោយន្តជាមួយគ្រួសារសរុប ៧នាក់យកបណ្តាការទៅខាងឪពុកម្តាយខាងស្រីដើម្បីត្រៀមរៀបការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក៏ស្រាប់តែគោយន្តដាច់ដៃចង្កូតរេធ្លាក់ចូលប្រឡាយទឹកក្រឡាប់បណ្តាលឱ្យស្លាប់មនុស្សចំនួន ២នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។

បុរសដែលបានស្លាប់នោះគឺជាកូនកំលោះដែលត្រៀមចូលរោងការនៅចុងខែមីនានេះ ពោលគឺស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ហើយអ្នករួមដំណើរម្នាក់ទៀតជាបងស្រីជីដូនមួយជនរងគ្រោះដែលបានស្លាប់ក៏បានស្លាប់ផងដែរគឺស្លាប់នៅកន្លែងកើតហេតុ។ ចំណែកអ្នករួមដំណើរ ៥នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយអ្នកខ្លះរងរបួសបាក់ដៃ ហើយអ្នកបើកបរគោយន្តពុំមានរងរបួសឡើយ។

នគរបាលស្រុកថ្មពួក បានបញ្ជាក់ឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៤០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅត្រង់កំណាត់ផ្លូវលេខ២៥៦៣ (ថ្មពួកបឹងត្រកួន) ខាងកើតវត្តគោករមៀតប្រហែល ៣០០ម៉ែត្រចន្លោះគីឡូម៉ែត្រលេខ១២-១៣ ស្ថិតនៅភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ក្រោយទទួលបានដំណឹងភ្លាមកម្លាំងប៉ុស្ដិ៍បានសហការជាមួយកម្លាំងជំនាញចរាចេណ៍ស្រុកថ្មពួក បានចុះទៅដល់កន្លែងកើតហេតុ និងដឹកអ្នករបួសយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក ។ ចំណែកអ្នកស្លាប់ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក