ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីឆ្លុះបញ្ចាំងពីសិទ្ធិសេរីភាពដែលនារីកម្ពុជាទទួលបានតាមរយៈឈុតមួយនៃរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មានសន្តិភាពហើយទើបមនុស្សគ្រប់រូបជាពិសេសនារីនៅកម្ពុជាអាចអនុវត្តនូវសិទ្ធិរបស់ខ្លួនបានដោយសេរី។

សម្ដេចតេជោបានឆ្លុះបញ្ចាំងទិដ្ឋភាពនៃសេរីភាពដែលពលរដ្ឋខ្មែរជាពិសេសនារីទទួលបានធៀបនឹងពេលវេលាដែលកម្ពុជាលំបាកតាមរយៈឈុតមួយនៃភាគទី១២នៃរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី។

សម្ដេចតេជោបានទៅសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចយ៉ាងដូច្នេះថា៖ «ទោះរឿងនេះមិនទាន់ត្រូវបានចាក់បញ្ចាំងក៍មែនពិតតែដោយថ្ងៃនេះជាទិវាសិទ្ធិនារីអន្តរជាតិ ដែលនារីកម្ពុជាកំពុងរស់នៅក្រោមដំបូលសន្តិភាពមានថ្ងៃឈប់សម្រាកដើរលេងកម្សាន្ត និងជួបជុំគ្រួសារ។ល។ ខ្ញុំចង់បង្ហាញនូវការលំបាករបស់នារីក្នុងសម័យសង្គ្រាមតាមរយៈឈុតមួយនៃភាគទី១២ នៃរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មីដែលកាលពេលនោះយុវនារីយ៉ាងច្រើនបានលះបង់យុវវ័យបំរើឲ្យភាគីចម្បាំងទាំងសងខាង។ ស្ត្រីទាំងអស់នៅទូរទាំងប្រទេសបានក្លាយជាចំណាប់ខ្មាំងនៃសង្គ្រាមត្រូវស្លាប់និងរបួសត្រូវព្រាត់ប្រាស់រវាងម្តាយ ជីដូនជាមួយកូនស្រីនិងចៅស្រី។ លាហើយសង្រ្គាម ស្វាគមន៍សន្តិភាពនិងការអភិវឌ្ឍ។ យើងត្រូវរួមគ្នាការពារសន្តិភាពឲ្យខាងតែបាន»

តាមរយៈភាពជោគជ័យនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោឆ្នាំ១៩៩៨ កម្ពុជាបានត្រឡប់មកវិញនៅសន្តិភាព ស្ថេរភាពដែលនាំឲ្យប្រជាពលរដ្ឋគ្រប់រូបអាចអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួនបានដោយសេរីគ្មានការគំរាមកំហែង។ ការអបអរទិវាអន្តរជាតិនារីនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នេះគឺជាសមិទ្ធផលនៃសន្តិភាពដែលរកបានដោយលំបាក៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក