ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាល្លឺម៉ង់ អាចនឹងហាមឃាត់ Huawei និង ZTE មិនឱ្យមានក្នុងប្រតិបត្តិការប្រព័ន្ធ 5G របស់ខ្លួន

អាល្លឺម៉ង់៖ ប្រភពកៀកនឹងរដ្ឋាភិបាលអាល្លឺម៉ង់មួយបានឱ្យដឹងថា អាល្លឺម៉ង់កំពុងស្ថិតក្នុងការពិចារណាលើការហាមឃាត់ផ្នែកមួយចំនួនពីក្រុមហ៊ុនចិន Huawei និង ZTE នៅក្នុងបណ្តាញទូរគមនាគមន៍របស់ខ្លួន នៅក្នុងការផ្លាស់ប្តូរដ៏មានសក្តានុពលមួយដើម្បីដោះស្រាយបញ្ហាសុវត្ថិភាព។ កន្លងមក អ្នកនាំពាក្យក្រសួងមហាផ្ទៃអាល្លឺម៉ង់កាលពីថ្ងៃអង្គារបានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់កំពុងធ្វើការត្រួតពិនិត្យទូទៅលើអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាទូរគមនាគមន៍ ក៏ប៉ុន្តែមិនបានបញ្ជាក់ថាសំដៅទៅលើក្រុមហ៊ុនណាមួយនោះទេ។ 

រដ្ឋាភិបាលអាល្លឺម៉ង់ដែលកំពុងស្ថិតក្នុងការវាយតម្លៃយ៉ាងទូលំទូលាយឡើងវិញនៃទំនាក់ទំនងរបស់ខ្លួនជាមួយដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសចិន ហើយកំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបំផុតទៅលើការផ្តាច់ខ្លួនចេញពីក្រុមហ៊ុន Huawei បើទោះបីជារដ្ឋាភិបាលកំពុងស្វែងរកលទ្ធភាពផ្លូវច្បាប់ដើម្បីគ្រប់គ្រងទៅក្រុមហ៊ុននេះក៏ដោយ។ មានការផ្សព្វផ្សាយនូវឯកសារមួយចំនួនរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ពីការហាមឃាត់ទៅលើសមាសធាតុសំខាន់ៗនៃការរៀបចំប្រព័ន្ធ 5G ប្រសិនបើវាត្រូវបានចាត់ទុកថាត្រូវបានគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោលដោយរដ្ឋាភិបាលនៃរដ្ឋមួយផ្សេងទៀត។

ការពិនិត្យឡើងវិញនេះអាចនាំឱ្យអាល្លឺម៉ង់ស្នើឱ្យប្រតិបត្តិករដកចេញ និងជំនួសវិញសមាសធាតុដែលបានបង្កើតរួចជាស្រេចទៅក្នុងបណ្តាញ ដោយបន្ថែមថា ច្បាប់បច្ចុប្បន្នមិនបានគិតទុកជាមុនអំពីសំណងសម្រាប់ពួកគេនៅឡើយទេ។ អ្នកជំនាញបានលើកឡើងពាក់ព័ន្ធនឹងបញ្ហានេះថា នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា ទីបំផុត​រដ្ឋាភិបាល​អាល្លឺម៉ង់​អាច​នឹង​ពិចារណា និងគិតដល់ហានិភ័យ​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាលចិន​មក​លើ​សន្តិសុខ​ជាតិរបស់ខ្លួន​ឡើងវិញ។

អ្នករិះគន់លើក្រុមហ៊ុន Huawei និង ZTE បាននិយាយថា ទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ (ZTE និង Huawei) ទៅនឹងសេវាសន្តិសុខជាតិរបស់ទីក្រុងប៉េកាំង មានន័យថាការបង្កប់សមាសធាតុរបស់ក្រុមហ៊ុននៅក្នុងបណ្តាញទូរស័ព្ទចល័តគ្រប់ទីកន្លែងនាពេលអនាគតអាចផ្តល់ឱ្យអ្នកស៊ើបការណ៍ចិន ឬសូម្បីតែអ្នកដែលមានបំណងបំផ្លិចបំផ្លាញក៏អាចចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខជាតិផងដែរ។ ក្រុមហ៊ុន Huawei, ZTE និងរដ្ឋាភិបាលរបស់ប្រទេសចិនបានច្រានចោលការអះអាងទាំងនេះដោយនិយាយថា ផែនការទាំងនេះត្រូវបានជំរុញដោយក្រុមហ៊ុនជាដៃគូប្រជែងដែលមិនមែនជាក្រុមហ៊ុនរបស់ចិន។ 

ដោយ​យោង​ទៅ​លើ​របាយការណ៍​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​អំពី​ការ​ហាមប្រាម​ដែល​អាច​កើត​មានខាងលើ ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ទីក្រុង​ប៉េកាំង​នឹង​មាន​ការ​ងឿង​ឆ្ងល់​និង​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ប្រសិន​បើ​មាន​ការ​សម្រេច​ចិត្ត​បែប​នេះ​កើតឡើងមែននោះ។ ដោយឡែក អ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei បាននិយាយថា ខ្លួនមិនបានធ្វើការអត្ថាធិប្បាយណាមួយលើព័ត៌មានអំពីការរំពឹងទុកនេះទេ និងបានអះអាងថាកន្លងមក ក្រុមហ៊ុនរបស់ខ្លួនបានរក្សាកំណត់ត្រាសុវត្ថិភាពល្អបំផុត ក្នុងអំឡុងពេលជាង ២០ឆ្នាំនៃការផ្គត់ផ្គង់បច្ចេកវិទ្យាទៅកាន់ប្រទេសអាល្លឺម៉ង់ ក៏ដូចជាពិភពលោកទាំងមូល។ ចំពោះអ្នកនាំពាក្យរបស់ ZTE វិញបាននិយាយថា គ្មានភស្តុតាងណាមួយដើម្បីបង្ហាញថាផលិតផលរបស់ខ្លួនមិនមានសុវត្ថិភាពនោះទេ ប៉ុន្តែក្រុមហ៊ុនស្វាគមន៍ជានិច្ចចំពោះការត្រួតពិនិត្យពីខាងក្រៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក