ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋាភិបាលសម្រេចដកតំណែងលោកអភិបាលស្រុកបសេដ្ឋទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ស្ពឺវិញ

កំពង់ស្ពឺ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យសម្រេចដកតំណែងលោក ឈឺន សុធន ពីអភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ ទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ស្ពឺវិញ ហើយតែងតាំងលោក សំអឿន សុបញ្ញា ដែលបច្ចុប្បន្នជាអភិបាលរងស្រុកបសេដ្ឋ ទៅជាអភិបាលស្រុកបសេដ្ឋជំនួសវិញ។

ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលមិនបានបញ្ជាក់ពីមូលហេតុនៃការដកតំណែងលោក ឈឺន សុធន នោះទេ ប៉ុន្តែបើយោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផ្ញើទៅលោក ឈឺ សុធន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកអភិបាលស្រុកបសេដ្ឋគឺជាប់ពាក់ព័ន្ធនឹង លោក ស៊ិន សារុន នាយករដ្ឋបាលស្រុកបសេដ្ឋក្នុងការលក់ដីខុសច្បាប់ក្នុងតំបន់អាងទឹកទំនប់តាងួន និងអាងទឹកទំនប់តាដែងក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺឱ្យទៅលោកស្រី វន់ ឈើវិនគីអានសាយណាវ។

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានផ្ញើលិខិតទៅលោកអភិបាលស្រុកបសេដ្ឋ ឈឺន សុធន ឱ្យផ្អាកសកម្មភាពអនុញ្ញាតឲ្យលោកស្រី វន់ ឈើវិនគីអានសាយណាវ ក្នុងការប្រមូលទិញដីដោយខុសច្បាប់ ដោយមានលោក ស៊ិន សារុន នាយករដ្ឋបាល ជាអ្នកមេរៀបចំយកដីរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់ មន្ទីរបរិស្ថានខេត្តលក់ឲ្យឈ្មួញ។

ជាមួយគ្នានេះ ACU សុំឱ្យលោក ស៊ិន សារុន នាយករដ្ឋបាល ដែលបានចម្លងដៃម៉ារីវេនបើកទំនប់ទឹកពីឆ្នាំយាមទំនប់ ហើយដំណើការបើកទឹកពង្រឹងបន្តោកទឹកក្នុងទំនប់ ដើម្បីធ្វើការវាស់វែងដីយកលក់ បញ្ឈប់សកម្មភាពនេះ និងប្រគល់ដៃម៉ារីវេនចម្លងនេះមកឲ្យសាលាស្រុកបសេដ្ឋរក្សាទុក។

ACU សង្កត់ធ្ងន់ថា ប្រសិនលោកអភិបាលស្រុកមិនព្រមបញ្ឈប់នូវសកម្មភាពទាំង២នេះ ហើយនៅតែបន្តធ្វើសកម្មភាពទាំង២នេះ ACU នឹងស្នើសុំផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់អភិបាលស្រុក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក