ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមាជិកសភាកូរ៉េខាងត្បូងថា កូរ៉េខាងជើងនឹងធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបនាពេលឆាប់ៗ

កូរ៉េខាងត្បូង៖ សមាជិកសភាកូរ៉េខាងត្បូង ដែលដកស្រង់សំដីពីភ្នាក់ងារចារកម្មរបស់ខ្លួនបាននិយាយថា កូរ៉េខាងជើងអាចនឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដោយរួមជាមួយនឹងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ថ្មីរបស់ខ្លួនក្នុងខែមីនា ឬក្នុងខែមេសាខាងមុខនេះ។

ក្រៅពីពាក់ព័ន្ធនឹងការត្រៀមធ្វើសមយុទ្ធយោធារបស់កូរ៉េខាងជើង កូរ៉េខាងត្បូងក៏បានបញ្ជាក់ពីព័ត៌មានមួយចំនួនទៀតដោយផ្អែកតាមការរាយការណ៍ដោយក្រុមការងារនៃភ្នាក់ងារជាតិចារកម្មរបស់ខ្លួនឱ្យដឹងថា កូនដំបូងរបស់មេដឹកនាំកូរ៉េខាងជើងគឺជាកូនប្រុស ខណៈដែលកូនទី៣ គេនៅមិនទាន់ច្បាស់នៅឡើយទេថាជាកូនប្រុស ឬកូនស្រី។ បន្ថែមពីលើនេះ ប្រភពរាយការណ៍ខាងលើបញ្ជាក់ថា កូនប្រុសដំបូងរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ នៅមិនទាន់បានបង្ហាញខ្លួនជាសាធារណៈម្តងនៅឡើយទេ។ 

គួរបញ្ជាក់ថា កន្លងមកកូនស្រីរបស់់លោក Kim Jung Un ដែលគេស្គាល់ថាឈ្មោះ Kim Ju Ae ត្រូវបានគេប្រទះឃើញបង្ហាញខ្លួនជាសាធារណៈជាមួយឪពុក នៅក្នុងកម្មវិធីមួយចំនួននៅប៉ុន្មានខែថ្មីៗនេះដែលជំរុញឱ្យមានការរំពឹងទុកថានាងត្រូវបានគេរៀបចំឱ្យធ្វើជាមេដឹកនាំកំពូលបន្ទាប់ពីឪពុករបស់នាង។

ដោយឡែក ពាក់ព័ន្ធនឹងកត្តាកង្វះស្បៀងអាហាររបស់កូរ៉េខាងជើង ភ្នាក់ងារជាតិចារកម្មកូរ៉េខាងត្បូងបានសន្មតថាវាអាចនឹងបណ្ដាលមកពីគោលនយោបាយគ្រាប់ធញ្ញជាតិ បញ្ហានៃការចែកចាយ និងស្ថានភាព COVID-១៩ ក្នុងប្រទេសនាពេលកន្លងមក ប៉ុន្តែទីភ្នាក់ងារនេះបានបន្ថែមថាវាមិនធ្ងន់ធ្ងរគ្រប់គ្រាន់ដល់ថ្នាក់ចាត់ទុកថាជាការគំរាមកំហែងដល់របបនេះទេ ផ្ទុយពីព័ត៌មាននៃការផ្សព្វផ្សាយកន្លងមកថាកូរ៉េខាងជើងកំពុងខ្វះខាតនូវការផ្គត់ផ្គង់ស្រូវប្រចាំឆ្នាំប្រមាណជា ៨០០,០០០តោន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក