ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីយុត្តិធម៌ផ្ញើសារជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាអន្តជាតិ៨មីនា

ភ្នំពេញ៖ រដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ បានផ្ញើសារជូនពរសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអបអរខួបលើកទី១១២ ទិវាអន្តរជាតិនារី ដោយបានលើកឡើងនូវការគោរព និងជូនពរដល់សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតទទួលបាននូវសព្ទសាធុការពរជ័យ កាយពលមាំមួន បញ្ញាភ្លឺថ្លា សុខភាពល្អបរិបូរណ៍ និងជន្មាយុយឺនយូរ។

ក្នុងសារលិខិតជូនពរចុះថ្ងៃទី៦ ខែមីនា លោករដ្ឋមន្ត្រី កើត រិទ្ធ ព្រមទាំងភរិយា និងមន្ត្រីរាជការក្រសួងយុត្តិធម៌បានលើកឡើងថា៖ «នាទិវាដ៏ឧត្ដុង្គឧត្តមនេះយើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវការគោរពកោតសរសើរដោយស្មោះចំពោះ គំរូវីរភាព ដ៏គួរឱ្យស្ញប់ស្ញែងរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងបេសកកម្មដឹកនាំការងារកាកបាទក្រហមនៅកម្ពុជា ប្រកបដោយគុណធម៌ និងទឹកចិត្តអាណិតស្រលាញ់ប្រកបដោយសេចក្តីសន្តោសប្រណីដ៏ជ្រាលជ្រៅបំផុត ចំពោះជនរងគ្រោះ និងប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះទាំងអស់។ មួយវិញទៀត ក្នុងតួនាទីដ៏ឧត្តុង្គឧត្តមរបស់សម្ដេច ទាំងក្នុងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ សម្ដេច បានចូលរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់ គុណតម្លៃ សីលធម៌ សេចក្តីថ្លៃថ្នូរ ភាពអង់អាច និងតួនាទីរបស់ស្ត្រីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេស ជាតិលើគ្រប់វិស័យ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាឥស្សរជន ស្ត្រីទីមួយដ៏ឆ្នើមរបស់កម្ពុជា និងជានិមិត្តរូបនៃការងារមនុស្សធម៌នៅកម្ពុជា»។

ទិវាអន្តរជាតិនារី (៨ មីនា) គឺជាទិវាពិភពលោកដែលប្រារព្ធឡើងដើម្បីបង្កើននូវការយកចិត្តទុកដាក់លើស្ត្រីលើបញ្ហា សមភាពយេនឌ័រ ទប់ស្កាត់អំពើហិង្សា សិទ្ធិសង្គមសេដ្ឋកិច្ច វប្បធម៌ និងនយោបាយរបស់ស្ត្រី។ ទិវានេះត្រូវបានអង្គការសហប្រជាជាតិអនុម័តជាទិវាសាកលនៅក្នុងឆ្នាំ១៩៧៧៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក