ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីយុត្តិធម៌ផ្ញើសារជូនពរសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន

ភ្នំពេញ៖ រដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ បានផ្ញើសារជូនពរសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសអបអរខួបលើកទី១១២ ទិវាអន្តរជាតិនាតី ដោយបានលើកឡើងនូវការគោរព និងជូនពរដល់សម្ដេច សៅ ទី ហេងសំរិន ទទួលបាននូវសព្ទសាធុការពរជ័យ កាយពលមាំមួន បញ្ញាភ្លឺថ្លា សុខភាពល្អបរិបូរណ៍ និងជន្មាយុយឺនយូរ។

ក្នុងសារលិខិតជូនពរចុះថ្ងៃទី៦ ខែមីនា លោករដ្ឋមន្ត្រី កើត រិទ្ធ ព្រមទាំងភរិយា និងមន្ត្រីរាជការក្រសួងយុត្តិធម៌បានលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូន ចំពោះ សម្តេចធម្មវិសុទ្ធវង្សា ដែល សម្ដេច តែងតែលើកទឹកចិត្ត និងគាំទ្រ សម្ដេចអគ្គមហា-ពញាចក្រី ប្រធានរដ្ឋសភា ក្នុងការដឹកនាំស្ថាប័នរដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ព្រមទាំងបំពេញភារកិច្ចជាឧត្តមភរិយាដ៏ប្រពៃថ្លៃថ្លារបស់ សម្ដេចអគ្គមហាពញាចក្រី និងជាម្តាយ ជីដូន ជីទួត ជាទីគោរពស្រឡាញ់ប្រកបដោយសង្គហធម៌ដ៏ល្អប្រពៃ មានព្រហ្មវិហារធម៌ គុណធម៌ និងទឹកចិត្ត សណ្ដោសប្រណីដ៏ប្រសើរថ្លៃថ្លាដល់កូនចៅចៅទួតទាំងអស់គ្នា»។

ទិវាអន្តរជាតិនារី (៨ មីនា) គឺជាទិវាពិភពលោកដែលប្រារព្ធឡើងដើម្បីបង្កើននូវការយកចិត្តទុកដាក់លើស្ត្រីលើបញ្ហា សមភាពយេនឌ័រ ទប់ស្កាត់អំពើហិង្សា សិទ្ធិសង្គមសេដ្ឋកិច្ច វប្បធម៌ និងនយោបាយរបស់ស្ត្រី។ ទិវានេះត្រូវបានអង្គការសហប្រជាជាតិអនុម័តជាទិវាសាកលនៅក្នុងឆ្នាំ១៩៧៧៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក