ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថាប្រទេសជាតិនឹងគ្រោះថ្នាក់នៅពេលដែលជាតិសាសន៍នោះមិនស្គាល់អត្តសញ្ញាណរបស់ខ្លួន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាប្រទេសជាតិនឹងប្រឈមនឹងគ្រោះថ្នាក់នៅពេលដែលជាតិសាសន៍នៃប្រទេសនោះមិនស្គាល់អ្វីដែលជាអត្តសញ្ញាណរបស់ខ្លួន។

ក្នុងសារសំឡេងពិសេសទាក់ទងនឹងជម្លោះរវាងលោកស្រី ទ្រី ដាណា និងក្រសួងវប្បធម៌ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការមិនស្គាល់ មិនចំណាំថាអ្វីជាអត្តសញ្ញាណរបស់ខ្លួន ហើយបែរជាទៅធ្វើឱ្យក្លាយតាមការតាំងបង្ហាញដោយគ្មានគម្រូហ្មត់ចត់ទេនោះ វានឹងប៉ះពាល់ដល់វប្បធម៌ខ្លួនថែមទាំងប្រឈមនឹងការចោទប្រកាន់ពីប្រទេសដទៃថាបានលួចយករបស់គេទៀត។

សម្ដេចថា៖ «គ្រោះថ្នាក់ណាស់នៅពេលដែលជាតិសាសន៍របស់យើងដែលមានអ្វីដែលជាចំណាំច្បាស់លាស់ហើយបែរជាទៅធ្វើឱ្យក្លាយទៅតាមការតាំងបង្ហាញដោយមិនបានយកគម្រូឱ្យហ្មត់ចត់ទេនោះ វានឹងប៉ះពាល់នឹងវប្បធម៌ខ្លួនឯងហើយវាក៏នឹងប៉ះពាល់ជាមួយនឹងប្រទេសដទៃដែលចោទថាយើងនឹងលួចយករបស់គេ។ ព្រោះនៅក្នុងតំបន់របស់យើងនេះមានទម្រង់នៃការស្លៀកសំលៀកបំពាក់ប្រហាក់ប្រហែលគ្នាដែលនោះគឺជារឿងដែលយើងត្រូវចៀសវាងដែលយើងអាចនឹងត្រូវទទួលការចោទ តែអ្វីដែលសំខាន់គឺវប្បធម៌យើងគឺនឹងក្លាយ»។

សម្ដេចតេជោ ក៏បានរម្លឹកទៅកាន់អំឡុងឆ្នាំ២០០០ ដែលសម្ដេចបានប្រតិកម្មចំពោះក្រុមហ៊ុនផលិតភាពយន្តដែលប្រើប្រាស់សំលៀកបំពាក់ប្រពៃណីខ្មែរខុសទម្រង់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក