ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីប្រាប់ឱ្យលោកស្រី ទ្រី ដាណា សហការជាមួយក្រសួងវប្បធម៌ឱ្យគោរពនូវទម្រង់ដើមនៃវប្បធម៌

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការតាំងបង្ហាញសិល្បះវប្បធម៌ខ្មែរជារឿងល្អ តែវាជាគ្រោះថ្នាក់ប្រសិនជាការតាំងបង្ហាញនោះមិនគោរពនូវទម្រង់ដើមនៃសិល្បះ។

ថ្លែងក្នុងសារសំឡេងពិសេសនាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅឱ្យលោកស្រី ទ្រី ដាណា ឱ្យគោរពនូវការសម្រេចរបស់ក្រសួងវប្បធម៌ និងសហការជាមួយក្រសួងដើម្បីដំណើរការការបង្ហាញនូវការស្លៀកពាក់បែបប្រពៃណីខ្មែរឱ្យត្រូវតាមទម្រង់ដើម។

សម្ដេចបន្ថែមថា៖ «ការតាំងវាជាការល្អដើម្បីផ្សព្វផ្សាយនូវវប្បធម៌ខ្មែរក៏ប៉ុន្ដែប្រសិនជាការតាំងណាមួយខុសនូវទម្រង់វាស្មើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរទៅវិញ។ ដូច្នេះមិនតាំងវាល្អជាងតាំង! សូមឱ្យលោកស្រី ទ្រី ដាណា សហការឱ្យបានហ្មត់ចត់ជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បះហើយបើសិនជាមានតម្រូវការសុំស្នើឱ្យក្រសួងវប្បធម៌បញ្ជូនអ្នកបច្ចេកទេសឱ្យពិនិត្យមើលក្នុងទីតាំងនោះតែងម្ដង»។

នៅប៉ុន្មានថ្ងៃមកនេះមានជម្លោះរវាងអ្នកជំនួញខ្មែរម្នាក់គឺ លោកស្រី ទ្រី ដាណា ដែលបានចោទក្រសួងវប្បធម៌ថាបានបង្កការលំបាកដល់លោកស្រីក្នុងការរៀបចំការបង្ហាញនូវសំលៀកបំពាក់ប្រពៃណីខ្មែរនៅតំបន់អង្គរ និងថាលោកស្រីឈប់ចង់បន្តការងារទៀតហើយផងដែរ ខណៈក្រសួងវប្បធម៌បានលើកឡើងថា ខ្លួនមិនបង្ករការលំបាកនោះទេគ្រាន់តែឱ្យលោកស្រី ទ្រី ដាណា រៀបចំអ្វីដែលចង់បង្ហាញនេះឱ្យបានត្រឹមត្រូវតាមទម្រង់ដើមប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក