ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ៖ សូមកុំឱ្យកម្ពុជាក្លាយទៅជាអ្នកដែលត្រូវគេសាកល្បងធ្វើតេស្តថ្នាំរបស់ប្រទេសណាមួយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មិនអាចទទួលយកបានឡើយនូវប្រទេសដែលផលិតថ្នាំយកប្រជាជនកម្ពុជាធ្វើជាអ្នកសាកល្បងថ្នាំ។

សម្តេចពោលនៅក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាលលើកទី៤២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ថា៖ «កុំយកប្រជាជនកម្ពុជាធ្វើជាកន្លែងធ្វើតេស្តថ្នាំរបស់ប្រទេសណាមួយឱ្យសោះ ទុកឱ្យគេធ្វើតេស្តប្រជាជនគេទៅ បើមានប្រសិទ្ធភាពចាំយើងយកមក»

សម្តេចបានសង្កត់ធ្ងន់ថា កម្ពុជាមិនមែនជាធុងសំរាមបោះចោលបច្ចេកវិទ្យាហួសសម័យឡើយ។ សម្តេចថ្លែងថា៖«កម្ពុជាអត់ទទួលនូវអ្វីដែលហួសសម័យទេ រាប់ទាំងផ្នែកឌីជីថល អាចាស់នៅស្រុកគេ អាថ្មីនៅស្រុកយើង អត់ទេ»

សម្តេចតេជោបានណែនាំឱ្យក្រសួងពាក់ព័ន្ធ មុនអនុញ្ញាតឱ្យនាំចូលផលិតផលអ្វីមួយគឺត្រូវមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ដើម្បីធានាថាផលិតផលនោះមានសុវត្ថិភាពចំពោះសុខភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក