វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សម្តេចតេជោព្រួយបារម្ភតារាដែលប្រម៉ូតពាណិជ្ជកម្មភេសជ្ជៈមានជំងឺទឹកនោមផ្អែម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការព្រួយបារម្ភចំពោះតារាចម្រៀង ពិធីករ និងពិធីការិនីដែលសម្តែង និងផឹកភេសជ្ជៈនៅក្នុងកម្មវិធីប្រគុំតន្រ្តីរបស់ភេសជ្ជៈណាមួយហើយមានជំងឺទឹកនោមផ្អែម។

នាពិធីបិទសន្និបាតក្រសួងសុខាភិបាលលើកទី៤២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោបានណែនាំដល់តារាចម្រៀង ពិធីករ និងពិធិការិនីដូច្នេះថា៖ «សូមផ្តាំទៅក្មួយៗអ្នកចម្រៀង ក៏ដូចជាពិធីករ និងពិធិការិនី ត្រូវភ្លក់ឱ្យគេ គឺគ្រាន់តែលើកទៅបានហើយ ក្មួយៗកុំទៅលេបអី គឺច្រើនមុខណាស់ មិនដឹងថាថ្ងៃក្រោយទៅកើតអីទេ»។

ជាមួយគ្នានេះនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ក្រសួងសុខាភិបាល សហការជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ ត្រូវជំរុញការផ្សព្វផ្សាយ និងអប់រំដល់ពលរដ្ឋហាមបរិភោគអាហារដែលបង្កផលប៉ះពាល់ដល់សុខភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក