ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោជំរុញក្រសួងសុខាភិបាលផ្សព្វផ្សាយ និងអប់រំចំពោះម្ហូបអាហារដែលមានហានិភ័យដល់សុខភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ក្រសួងសុខាភិបាលសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវជំរុញការផ្សព្វផ្សាយ និងអប់រំដល់ពលរដ្ឋហាមបរិភោគអាហារដែលបង្កផលប៉ះពាល់ដល់សុខភាព។

ក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាលលើកទី៤២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោបានថ្លែងថា៖«ក្រសួងសុខាភិបាលជំរុញការផ្សព្វផ្សាយ និងអប់រំលើម្ហូបអាហារ គ្រឿងឧបភោគ គ្រឿងបរិភោគដើម្បីបញ្ចៀសការប៉ះពាល់នៃគ្រឿងអាហារទាំងនោះមកលើសុខភាព និងអាយុជីវិតប្រជាជនដែលការណ៍នេះបន្ថែមបន្ទុកដល់ប្រជាជន និងចំណាយបន្ថែមរបស់រាជរដ្ឋាភិបាលលើវិស័យសុខាភិបាល។

សម្តេចតេជោបានលើកឡើងថា បច្ចុប្បន្ននេះគឺត្រូវហូបឱ្យឆ្អែត ឆ្ងាញ់ និងធានាសុវត្ថិភាពសុខភាព ខុសពីអតីតកាល( សម័យប៉ុល ពត) គឺអ្វីក៏ហូបដែរដើម្បីតែឆ្អែត។ សម្តេចថ្លែងថា៖«វាឆ្ងាញ់ថ្ងៃនេះ ក៏ប៉ុន្តែ៣ឆ្នាំក្រោយគឺស្លាប់ដោយសារអាហ្នឹង»។

សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធគឺត្រូវពង្រឹងការយកចិត្តទុកដាក់លើបញ្ហានេះ។ ជាមួយគ្នានេះសម្តេចក៏បានណែនាំឱ្យមានការពិនិត្យហ្មត់ចត់ចំពោះការផលិត និងការកែច្នៃចំណីអាហារ និងអាហារនាំចូលមុននឹងឱ្យចរាចរនៅលើទីផ្សារ។

គូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា កន្លងមកបានផ្សព្វផ្សាយណែនំា និងហាមលក់ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ដែលបង្កហានិភ័យគ្រោះថ្នាក់ដល់សុខភាពសិស្ស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក