ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីផ្ទេរវ៉ាក់សាំងកូវីដ-១៩ ចំនួន ១៥លានដូសទៅឲ្យចិនវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចឱ្យក្រសួងសុខាភិបាល ផ្ទេរវ៉ាក់សាំងកូវីដ-១៩ ចំនួន ១៥លានដូសទៅឲ្យប្រទេសចិនវិញ ដើម្បីផ្ដល់ទៅជូនប្រទេសដែលកំពុងត្រូវការវ៉ាក់សាំងខ្លាំង។

ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាបច្ចុប្បន្នវ៉ាក់សាំងកូវីដ-១៩ នៅសល់ក្នុងឃ្លាំងច្រើនក្នុងការផ្គត់ផ្គង់ជូនពលរដ្ឋកម្ពុជា។ ដូច្នេះដើម្បីការពារកុំឲ្យវ៉ាក់សាំងផុតកាលបរិច្ឆេទ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ទេរវ៉ាក់សាំងចំនួន ១៥លានដុសទៅឲ្យប្រទេសចិនវិញ ដើម្បីឲ្យប្រទេសនេះអាចផ្ទេទៅកាន់ប្រទេសណាដែលកំពុងខ្វះខាត។

សម្ដេចតេជោទទួលបានលើកឡើងថា សម្ដេចបានអនុម័តទៅលើការសម្រេចរួចហើយបន្ទាប់ពីបើកទិវានារីអន្តរជាតិកាលពីព្រឹកថ្ងៃទី៧ ខែមីនានេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក