ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងមហាផ្ទៃ ព្រមឱ្យអង្គការសង្គមស៊ីវិលជួបជុំប្រារព្ធទិវាអន្តរជាតិនារី តែមិនឱ្យមានសកម្មភាពនយោបាយ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហព័ន្ធសហជីពមួយចំនួន ធ្វើការជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដើម្បីអបអរសាទទិវាអន្តរជាតិនារី លើកទី១១២ តែហាមធ្វើសកម្មភាពនយោបាយ។

ការអនុញ្ញាតឱ្យជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដើម្បីអបអរសាទទិវាអន្តរជាតិនារី លើកទី១១២ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧:០០នាទី ដល់ម៉ោង១២:៣០នាទី ដែលមានអ្នកចូលរួមចំនួន ៥០០នាក់នេះ ក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ក្រុមសង្គមស៊ីវិលថា មិនត្រូវប្រើប្រាស់កម្មវិធីខាងលើ ជាសកម្មភាពនយោបាយ ឬពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយឡើយ។

ជាមួយគ្នានេះដែរ ក្រសួងមហាផ្ទៃស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំដល់តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហព័ន្ធសហជីព ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ស្របតាមខ្លឹមសារក្នុងកំណត់ហេតុនៃ កិច្ចប្រជុំដែលបានឯកភាពគ្នា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវបានការពារសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ដោយការទទួលខុសត្រូវខ្ពស់ផងដែរ។

គួរឱ្យដឹងដែរថា ក្រុមអង្គការសង្គមស៊ីវិល ដូចជា សហជីព សហព័ន្ធសហជីព អង្គការ និងសមាគមដែលកំពុងធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅកម្ពុជារួមគ្នាប្រារព្ធកម្មវិធីខួបលើកទី១១២ នៃទិវាអន្តរជាតិនារីក្រោមប្រធានបទ «គាំពារស្ត្រីនិងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»។

ទិវាអន្តរជាតិនារីធ្វើឡើងក្នុងគោលបំណងដើម្បីរម្លឹកដល់ការតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់ស្រ្តី ក្មេងស្រី និងអ្នកការពារសិទ្ធិមនុស្សជាស្ត្រីនៅគ្រប់វិស័យ និងបង្ហាញដល់សាធារណជនឱ្យអំពីតម្រូវការ បញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រី ព្រមទាំងស្នើឱ្យរដ្ឋាភិបាលដោះស្រាយនូវតម្រូវការចាំបាច់ ទុក្ខកង្វល់ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម និងភាពអយុត្តិធម៌សម្រាប់ស្រ្តី និងក្មេងស្រីរងគ្រោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក