ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហ៊ុន ម៉ាណែត៖ សម្តេចទាំងទ្វេតែងបានយកចិត្តទុកដាក់អំពីសុខទុក្ខ និងសុខុមាលភាពរបស់យោធិន

កំពង់ស្ពឺ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងគិតគូរសុខទុក្ខ និងសុខុមាលភាពរបស់យោធិន និងគ្រួសារយោធិនតាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា សម្ភារៈ និងដោះស្រាយរាល់ការលំបាកផ្សេងៗនៅគ្រប់បណ្តាស្ថាប័ន និងកងឯកភាពទូទាំងប្រទេស។

ក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់សាលាពលទាហានទី៣ ផ្នែកសឹករងចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ និងកងវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៣ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ លោកបានថ្លែងថា សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់យោធិន-គ្រួសារយោធិនដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងឱកាសនោះដែរលោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នស៊ីវិល និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន LYP Group និងកំពង់ផែស្វយ័តភ្នំពេញដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់យោធភូមិភាគទី៣ និងកងឯកភាពចំណុះ រហូតមានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវការលំបាក និងតម្រូវការជាក់ស្តែងចំពោះមុខនានា។

លោកថ្លែងថា៖ «នេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ហើយក៏ជាសក្ខីភាពនៃចំណងសាមគ្គីស្អិតរមួតរវាងកងទ័ព និងប្រជាជន ដើម្បីគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ព លើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជន ដែលជានយោបាយការពារជាតិដ៏ពិសិដ្ឋរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី តាំងពីដើមរៀងមក»

លោកបានបន្តថា ការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ គឺជាកិច្ចការសំខាន់ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ។ ជាក់ស្តែងកន្លងមកយោធភូមិភាគិទី៣បានខិតខំយកចិត្តទុកដាក់លើការងារគ្រប់គ្រងកម្លាំង និងគ្រឿងបំពាក់ ការងារហ្វឹកហ្វឺន ការពង្រឹងប្រៀបការពារជាតិ ក៏ដូចជាការកសាងកែលម្អជំរំជម្រក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា រហូតមានការរីកចម្រើនប្រែមុខប្រែមាត់គួរជាទីមោទនៈ។

ជាមួយគ្នានេះ កងទ័ពជើងគោកនៃកងយោធលខេមរភូមិន្ទ ក៏បានធ្វើការកែសម្រួលការហ្វឹកហ្វឺនជាប់ជាប្រចាំទាំងផ្នែកទន់ ដែលសំដៅដល់កម្មវិធីសិក្សា និងយោធាចារ្យ ព្រមទាំងផ្នែករឹង រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគ្រឿងបំពាក់នានា ដើម្បីធានាបាននូវការផ្ទេរចំណេះដឹង និងបទពិសោធន៍ពីមួយជំនាន់ទៅមួយជំនាន់ សំដៅពង្រឹងឆន្ទៈ និងស្មារតីកា្លហានក្នុងការការពារជាតិ និងប្រជាជន។

នៅចំពោះមុខនេះ កងយោធពលខេមរភូមិន្ទនឹងមានភារកិច្ចដ៏សំខាន់គឺធានាការពារព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games 2023 ក្នុងខែឧសភា និងមិថុនា ឱ្យប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក